តាម​បាន​ដឹង! ៥ ​រដូវកាល​នៅ​អឺរ៉ុប​ Messi ​ជាអ្នក​រក​គ្រាប់បាល់​​ពីហ្វ្រីឃីគ​ច្រើន​ជាង​គេបំផុត

  • 2021-02-01 05:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ដោយ​កាសែត​ EPSN ​បាន​រំលេច​ឲ្យ​ដឹង​ថា ​ប្រធាន​ក្រុម Lionel Messi ​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ហ្វ្រីឃីគ​ដោយ​ផ្ទាល់(direct freekick) សរុប ២១ គ្រាប់​ច្រើន​ជាង​គេ​ គិត​​ត្រឹម​៥រដូវកាល​ចុងក្រោយ​ទូទាំង​លីគ​កំពូល​អឺរ៉ុប​ទាំង ៥ (អេស្ប៉ាញ,អាឡឺម៉ង់, អង់គ្លេស, អ៊ីតាលីនិងបារាំង)។

​Lionel Messi មាន ២១គ្រាប់, កីឡាករ Kolarov មាន ៨ គ្រាប់ស្មើនឹងកីឡាករ Ward-Prawse និង​ខ្សែ​ប្រយុទ្ធ Paulo Dybala ​មាន ៧គ្រាប់ឈរលេខ ៤ គ្មានវត្តមានខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristaino Ronaldo នោះទេ។

រូបភាព៖ ESPN FC
​ក្រោយ​ប្រកួត​គ្នា​បាន​បញ្ចប់​ទៅ​ទាំង​ Messi និង​Suarez ​ជា​អតីត​មិត្ត​រួម​ក្រុម ​សុទ្ធ​តែ ទាត់​ហ្វ្រីឃីគ​ចូល​ក្នុង​ថ្ងៃ​តែ​មួយ។ ​១គ្រាប់​របស់ Messi ជួយ​ឲ្យ​គេ ជាប់​​ជា​អ្នក​ស៊ុត​បញ្ចូលទី​បាន ១២ គ្រាប់​ឈរ​លេខ២បន្ទាប់​ពី Suarez ​មាន ១៤ គ្រាប់។ ​សម្រាប់​លទ្ធផលក្រុម​វិញ ក្រុម​លេខ ២ និង ៣ គឺ FC Barcelona និង Real Madrid មាន ៤០ ពិន្ទុ​​រីឯ​ក្រុម​ខ្លាំង Atletico Madridឈរ​កំពូល​តារាងមាន ៥០ ពិន្ទុ​នៅ​សល់១ប្រកួត​ក្នុង​ដៃ​ទៀត ហើយ​ពួក​គេ​​ដាច់ ១០ ពិន្ទុ​ឯណោះ។​​

ទស្សនា​វីដេអូ​ខាងក្រោម៖

Messi និង Griezmann
La Liga សប្ដាហ៍ទី ២១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;