ស្ងាត់ៗ! Liverpool ទិញខ្សែការពារ​កណ្ដាល​មាឌធំ​ម្នាក់​តម្លៃ​តែ ២ លាន​ប៉ុណ្ណោះ​

  • 2021-02-01 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោង​ទៅ​តាម​ប្រភព​សារព័ត៌មាន​អង់គ្លេស​ជា​ច្រើន​ និង​ Fabrizio Romano ​ជា​អ្នក​សារព័ត៌មាន​ល្បី​ម្នាក់​និងជាភ្នាក់ងារជំនាញ​លើ​រឿង​ទីផ្សារ​ដោះដូរកីឡាករ បានឲ្យ​ដឹង​ថា ​ក្លឹប​ Liverpool ​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទេរ​រួច​រាល់​ហើយ​​នៅ​ថ្ងៃ​នេះ​ទៅ​លើ​កីឡាករ​ម្នាក់​ឈ្មោះ Ben Davies ​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​ក្នុង​តម្លៃ​តែ ២ លាន​ផោន​ប៉ុណ្ណោះ។ ​ ​Ben ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នឹង​មកចូល​ខ្លួន​មក​ពិនិត្យ​សុខភាព​​មុន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ Anfield ​។ ​

រូបថត៖ Twiiter
ខ្សែការពារវ័យ ២៥ឆ្នាំរូបនេះ ​ជា​យុវជននិងកំពុង​លេង​ឲ្យក្រុម​ Preston North End ​នៅលីគ២ Championship បច្ចុប្បន្ន​ពួកគេឈរ​លេខ ១១ ឯណោះ​។ បើ​ទោះ​ជា​លទ្ធផល​ក្រុម​មិនល្អ តែសមត្ថភាព​របស់​គេ​បាន​ទាក់ចិត្ត​គ្រូបង្វឹកអាឡឺម៉ង់ Jürgen Klopp ។

បន្ទាប់​ពី​ តំបន់​ការពារ​កណ្ដាល​ដែល​របួស​កីឡាករ​អស់​ទៅ​ហើយ គ្រូបង្វឹកអាឡឺម៉ង់ តែងជ្រើសរើស​ក្រុម​កីឡាករ​យុវជន​របស់ Liverpool សរុប ១២ នាក់ហើយគិត លើ២១ប្រកួតរបស់​ក្លឹប​កន្លង​មក និង​ទទួល​បាន​លទ្ធផល​ប្រសើរ​។ ដូចនេះ​​បើ​តាម​ការ​សង្កេត​ រូបគេ​ប្រហែល​មិន​ទាន់​ប្រជែងកៅអី​លេងភ្លាមៗនោះទេ៕

ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

Ben Davies

ប្រភព៖ BBC

អត្ថបទថ្មី
;