ឥណ្ឌា មានគោលនយោបាយមកខាងកើត កូរ៉េមកត្បូង ចុះកម្ពុជាទៅខាងណា? សម្តេចបញ្ជាក់បែបនេះ!
- 2021-02-02 01:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា មានគោលនយោបាយមកខាងកើត កូរ៉េមកត្បូង ចុះកម្ពុជាទៅខាងណា? សម្តេចបញ្ជាក់បែបនេះ!
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ឥណ្ឌាមានសកម្មភាពនយោបាយមកទិសខាងកើត កូរ៉េខាងត្បូង មាននយោបាយមកទិសខាងត្បូង ចំណែកកម្ពុជាគឺមានគោលនយោបាយគ្រប់ទិសទី និងជុំវិញខ្លួន។
«ខ្ញុំក៏សូមអំពាវនាវចំពោះសហភាពអឺរ៉ុបដែរ បើមានលទ្ធភាពជួយដល់កម្ពុជា (វ៉ាក់សាំង) យើងខ្ញុំអរគុណ។ រាប់ទាំងលោកជំទាវអគ្គរដ្ឋទូតបារាំង ប្រាប់ទៅឯកឧត្តមប្រធានាធិបតីម៉ាក្រុងថា កម្ពុជាក៏ត្រូវការជំនួយដ៏សប្បុរសពីសាធារណរដ្ឋបារាំងដែរ។ កុំមើលឃើញថាកម្ពុជាត្រូវការតែចិននោះ ត្រូវការទាំងអស់ហ្នឹង។ កម្ពុជាមើលគ្រប់ជ្រុងទាំងអស់ បានសេចក្តីថាមើលជុំវិញខ្លួន មិនមែនមើលតែទិសណាមួយទេ។ ឥណ្ឌាមាននយោបាយសំឡឹងមកទិសខាងកើត បន្ទាប់មកជំនាន់នាយករដ្ឋមន្រ្តីមូឌី ប្រើពាក្យថា សកម្មភាពមកទិសខាងកើត។ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចេអ៊ីន ប្រើពាក្យថា សកម្មភាពមកទិសខាងត្បូង។ ឯសម្រាប់ខ្ញុំ សកម្មភាពជុំវិញខ្លួន មើលគ្រប់ទិស។ នេះជាគោលនយោបាយការបរទេសរបស់យើង»៕