Liverpool ​ចង់​បាន​ខ្សែការពារ​ ៣ នាក់​តែ​មាន​​ម្នាក់​បដិសេធ​ នៅ​ថ្ងៃ​ដោះ​ដូរ​ទីផ្សារ​កីឡាករ

  • 2021-02-02 02:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការពារ​ជើង​ឯក​លីគ​កំពូល​អង់គ្លេស Liverpool ​សម្រេច​ផ្លូវការ​យក​បាន​ខ្សែ​ការពារ​ ២ រូប​​មក​ជួយ​ក្រុម។ ពួក​គេ​ទាំង​ពីរ​រូប​នោះ​គឺ Ozan Kabak ​លេង​ឲ្យ​ក្លឹប​អាឡឺម៉ង់​ Schalke ​បើ​ទោះ​ជា​លទ្ធផល​ក្រុម​មិន​ល្អ​(កំពុង​នៅ​បាត​តារាង) តែ​សមត្ថភាព​គេ​ខ្ពស់​​ដែល​ណែ​នាំ​ដោយ​អតីត​គ្រូ​ជំនួយ​លោក klopp កាល​នៅ​ដឹក​នាំ Dortmund ។​

Ozan Kabak ទទួល​បាន​អាវ​ពី Virgil van Dijk
​ខ្សែការពារ​មួយ​រូប​ទៀត​គឺ​ ​Ben Davies ​បាន​មក​ពិនិត្យ​សុខភាព​​រួច​រាល់ និង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ Anfield ​នៅ​ថ្ងៃ​ចន្ទ​ ក្នុង​កុងត្រា​រយៈពេល​វែង​ដែល​មាន​តម្លៃតែ ២ លាន​ផោន​ប៉ុណ្ណោះ។
Ben Davies មក​ពី​ក្លឹប​លីគ២ Championship

​ចំណែក​ម្នាក់​ទៀត​គឺ ខ្សែ​ការពារ​សញ្ជាតិ​ក្រូអាត Duje Caleta-Car ​លេង​​ឲ្យ​​ក្លឹប​បារាំង​ Marseille ​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​ទម្លាយ​ឲ្យ​ដឹង​ថា ​ក្រុម​ការពារ​ជើង​ឯក​អង់គ្លេស Liverpool ​ចរចារ​តម្លៃ​ជាង​ ២៨ លាន​ផោន​ប៉ុន្តែ​មិន​បាន​សម្រេច៕

Duje

ប្រភព៖ BBC

អត្ថបទថ្មី
;