ប្រធានលីគ La Liga ថាមកពីបញ្ហាមួយនេះទើបក្លឹប Barcelona ជាប់បំណុលមិនមែនមកពី Messi
- 2021-02-02 04:21:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានលីគ La Liga ថាមកពីបញ្ហាមួយនេះទើបក្លឹប Barcelona ជាប់បំណុលមិនមែនមកពី Messi
ចន្លោះមិនឃើញ
លោក Javier Tebas បច្ចុប្បន្នកាន់តំណែងជាប្រធាន La Liga ចេញមកឆ្លើយតបជំនួសជុំវិញសំណុំរឿង ក្លឹប Barcelona កំពុងតែជាប់បំណុលលើសពី១.២ពាន់លានដុល្លារនិងរឿងរ៉ាវបែកធ្លាយកុងត្រាបុគ្គល Messi កាលពីឆ្នាំ ២០១៧ នាពេលថ្មីៗនេះ។
លោកបានលើកឡើងថា៖ "សេដ្ឋកិច្ចក្លឹប Barcelona ធ្លាក់ចុះដោយសារតែជំងឺកូវីដ-១៩ មិនមែនព្រោះរឿងកុងត្រាពិសេសរបស់ Lionel Messi តម្លៃ៥៥៥ លានអឺរ៉ូ(ជាង ៦៧៤លានដុល្លារ)ទេ"។
លោកក៏បានបន្ថែមថា៖ "ប្រសិនបើអត់កូវីដវិញ រឿងកុងត្រាផ្ដល់ឲ្យកីឡាកររូបនេះ នឹងកើនឡើងលើសនឹងឆ្ងាយណាស់ អ៊ីចឹង! ស្ថានភាពចោទប្រកាន់គេបែបនេះ មិនសមហេតុផលទេ"៕ ប្រភព៖ livescore.news