ដោយសារស្ពានមួយនេះ ភាគច្រើន​អ្នកទៅលេងមណ្ឌលគិរី រតនគិរី តែងបន្ត​ទៅលេងជ្រោះព្រះនិមិត្ត

  • 2021-02-02 05:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ននេះ អ្នកទេសចរ​ដែល​ទៅលេងតំបន់ភូមិភាគឦសាន​ពិសេសគឺខេត្តមណ្ឌលគិរី និងរតនគិរី តែងបន្តហួស​ទៅលេងទឹកជ្រោះព្រះនិមិត្តក្នុងខេត្តព្រះវិហារ ដោយ​សារតែមាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​យ៉ាងងាយស្រួល។

ស្ពាន​មេគង្គស្ទឹងត្រែងនេះ ត្រូវបានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅខែមេសា ឆ្នាំ​២០១៥ ក្រោយចាប់ផ្តើមសាងសង់​នៅខែសីហា ឆ្នាំ២០១១។ ស្ពាននេះ​ជាផ្នែកមួយនៃ​ផ្លូវជាតិលេខ៩ ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅខេត្តព្រះវិហារ។

​ស្ពាន​មិត្តភាព កម្ពុជា-ចិន ស្ទឹងត្រែងនេះ មានប្រវែង ១៧៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ មាន គន្លងផ្លូវ២សម្រាប់រថយន្ត គន្លងនីមួយៗមានទទឺង៣,៥០ម៉ែត្រ, គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,១០ម៉ែត្រ និងរបាបង្កាន់ដៃស្ពានទទឹង ០,២៥ម៉ែត្រសងខាង។

សូមជម្រាប​ដែរថា ការសាង់សង់ផ្លូវជាតិលេខ៩ ប្រវែង ១៤៣,៣៣គីឡូម៉ែត្រ និងស្ពាន​មេគង្គស្ទឹងត្រែងនេះ គឺចំណាយថវិកាសរុបប្រមាណ ១១៦លាន៥សែនដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់អនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃគ្រូប និងត្រួតពិនិត្យ ដោយ ក្រុមហ៊ុនសំណង់ក្វាងចូវវ៉ានអាន។ ផ្លូវជាតិលេខ៩ ជាអតីតផ្លូវលេខ២១៤ ដែលជាផ្លូវខេត្ត តភ្ជាប់ត្បែងមានជ័យ ខេត្តព្រះវិហារ មកស្រុក ថាឡាបរិវ័ត្ត ខេត្តស្ទឹងត្រែង កាត់តាមស្រុកឆែប ដែលពីមុនជាផ្លូវដី ទទឹងតូច ស្ទើរស្មើផ្ទៃដីធម្មជាតិ៕

ប្រភព៖ Interior

អត្ថបទថ្មី
;