សម្តេច ស ខេង៖ ឱ្យគេបន្ថយល្បឿនយ៉ាងម៉េច បើអត់មានផ្លាកសញ្ញាប្រាប់គេផង
- 2021-02-02 06:50:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង៖ ឱ្យគេបន្ថយល្បឿនយ៉ាងម៉េច បើអត់មានផ្លាកសញ្ញាប្រាប់គេផង
ចន្លោះមិនឃើញ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការស្រាវជ្រាវលើករណីមូលហេតុគ្រោះថ្នាក់ចរាចរណ៍ ដើម្បីចេញវិធានការជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់នេះ។ ក្នុងនោះសម្តេចក៏បានលើកឡើងពីកង្វះខាតនៃគំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ផងដែរ ដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចបន្តថា៖ «តាមលំដាប់លំដោយនៃភាគរយគ្រោះថ្នាក់។ ភាគរយណាខ្ពស់ជាងគេ ត្រូវយកមកគិត ថាដោះស្រាយយ៉ាងម៉េច។ ឧទាហរណ៍ថា បើកបរមិនប្រកាន់ស្តាំ ថា ៦០% ដូច្នេះត្រូវយក ៦០%ហ្នឹង មកដោះស្រាយ។ មិនពាក់មួកសុវត្ថិភាព ៧០ ឬ ៨០% យកអាហ្នឹងមកដោះស្រាយ»។
សម្តេច ស ខេង បន្ថែមថា៖ «ថាគំនូសផ្លូវចុះ ឥឡូវយើងអត់ទាន់មានគំនូសផ្លូវគ្រប់គ្រាន់ ដល់កន្លែងគ្រោះថ្នាក់ កន្លែងអត់មានគំនូសផ្លូវគ្រប់គ្រាន់នោះ ដល់ចឹងថាគាត់មិនប្រកាន់ស្តាំ ក៏វាពិបាកដែរ មិនដឹងយកស្អីទៅវាស់ ពីព្រោះយើងអត់មានគំនូស។ យើងថាយកទ្រូងផ្លូវ មិនដឹងកន្លែងទ្រូងផ្លូវ។ យើងថាឱ្យគាត់បន្ថយល្បឿន បន្ថយល្បឿនយ៉ាងម៉េចបើអត់មានផ្លាកសញ្ញាប្រាប់គេផង»៕