(វីដេអូ) ក្រុម Southampton លេងចាញ់គេ ៩ គ្រាប់ ២ដងទល់នឹង Leicester និង Man Utd
- 2021-02-03 04:15:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
(វីដេអូ) ក្រុម Southampton លេងចាញ់គេ ៩ គ្រាប់ ២ដងទល់នឹង Leicester និង Man Utd
ចន្លោះមិនឃើញ
ក្រុម Southampton រងបរាជ័យម្ដងទៀតក្នុងពានលីគជាមួយនឹងលទ្ធផល ៩ ទល់ ០ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលជាថ្មី។ ក្រោយចប់ការប្រកួត លោក Ralph Hasenhüttl ជាគ្រូបង្វឹកអួលដើមក គ្មានពាក្យនិយាយ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន។
នេះគឺជាលើកទី ២ ក្នុងអាណិត្តរបស់គ្រូបង្វឹកអាឡឺម៉ង់ដែលលេងចាញ់គេក្នុងលទ្ធផល ៩ គ្រាប់បែបនេះ ពោលគឺកាលពីថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០១៩ ពួកគេចាញ់ក្រុម Leicester City និងថ្ងៃនេះទី ២ខែកុម្ភៈឆ្នាំ ២០២១ ពួកគេចាញ់ក្រុម Manchester United ។
បច្ចុប្បន្នក្រុម បិសាចក្រហម ឡើងមកឈរលេខ២ក្នុងលីគមាន ៤៤ ស្មើនឹងក្រុមលេខ ១ Manchester City ដែលមានគ្រាប់ចំណេញច្រើនជាង និងនៅសល់ ២ ប្រកួតក្នុងដៃទៀត។ ចំណែកក្រុម Southamptonខ្ទាតដល់លេខ ១២ មានតែ ២៩ ពិន្ទុប៉ុណ្ណោះ។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖