ឡាន ពូទីន ជិះជាន់មីនអត់អី នឹង​ត្រូវ​ផលិត​​៥ពាន់​គ្រឿង ​លក់ឲ្យប្រជាជន​ទូទៅ

  • 2021-02-03 08:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ដែល​ជិះ​ដោយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន នឹង​ត្រូវ​ផលិត​ជា​ច្រើន​គ្រឿង នៅ​ក្នុង​ឆ្នាំ​២០២០​។ គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ផលិត​យានយន្ត​រុស្ស៊ី Sollers នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Alabuga សាធារណរដ្ឋ Tatarstan ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រុស្ស៊ី លោក Denis Manturov ។

រថយន្ត​របស់​ប្រធានាធិបតី​រុស្ស៊ី មាន​ឈ្មោះ​ថា Aurus ។ ​ក្រុមហ៊ុន Sollers គ្រោង​ផលិត​ចំនួន ៥ពាន់​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ រដ្ឋ​មន្ត្រី​រុស្ស៊ី​ដដែល​បន្ថែម។

បច្ចុប្បន្ន រថយន្ត Aurus ត្រូវ​បាន​ផលិត​មាន​កំណត់ ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​យានយន្ត​វិទ្យាសាស្ត្រ​ប៉ែក​កណ្ដាល និង​ម៉ាស៊ីន​យានយន្ត។ ក្នុង​ ១ ឆ្នាំ ​វិទ្យាស្ថាន​នេះ​ផលិត​រថយន្ត Aurus តែ ២៥០​ គ្រឿង​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​មិន​អាច​ឆ្លើយ​តប​ នឹង​តម្រូវការ​ទីផ្សារ​នោះ​ទេ​។

រថយន្ត Aurus កើត​ចេញ​ពី​គម្រោង "Kortezh” ដែល​មាន​គោល​បំណង​ជំរុញ​ឧស្សាហកម្ម​យានយន្ត​ក្នុង​ស្រុក តាម​រយៈ​ការ​វិនិយោគ​ប្រើប្រាស់​ចំណូល​ពន្ធ ដើម្បី​អភិវឌ្ឍ​ជា​រថយន្ត​សម្រាប់​ដឹក​ប្រធានាធិបតី។ គ្រឿង​បង្គំ​នានា ត្រូវ​បាន​ផលិត​ក្នុង​ស្រុក។

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រុស្ស៊ី បន្ថែម​ថា គម្រោង​ Kortezh ​ប្រើប្រាស់​ថវិកា​ប្រហែល ១៩០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល ៥​ ឆ្នាំ។

បញ្ជាក់​ថា រថយន្ត Aurus Senat ដែល​លោក​ប្រធានាធិបតី វ៉្លាឌឺមៀ ពូទីន ជិះ​នា​ពេល​បច្ចុប្បន្ន មាន​តម្លៃ​ប្រហែល ២លាន​ដុល្លារ​អាមេរិក។ រថយន្ដ​នេះ​ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត គឺ​កាំភ្លើង​មិន​អាច​បាញ់​ធ្លុះ គ្រាប់បែក​ក៏​មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​៕​

អត្ថបទ៖ លាភ

អត្ថបទថ្មី
;