Ford បង្ហាញតម្លៃភីកអាប់ Ranger បំពាក់អាវក្រោះ អាចកុម្ម៉ង់បានពីរោងចក្រ

  • 2021-02-04 02:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Ford បានប្រកាសថា ឥឡូវនេះអតិថិជននៅតំបន់អាហ្វ្រិចខាងត្បូង អាចធ្វើការកុម្ម៉ង់រថយន្តភីកអាប់ Ford Ranger បំពាក់អាវក្រោះ ពីក្រុមហ៊ុនលក់រថយន្ត Ford ដោយមិនធ្វើឲ្យប៉ះពាល់ដល់ការធានាឡើយ។

ការផ្តល់ជម្រើសពាសដែកលើរថយន្ត Ranger នេះ គឺជាការសហការណ៍គ្នារវាង ក្រុមហ៊ុន Ford និង SVI Engineering ដែលជាក្រុមហ៊ុនផ្តោងលើឧស្សាហកម្មអាវក្រោះ តាំងពីឆ្នាំ២០០៤ មកម្ល៉េស។

គួរឲ្យដឹងថា Ford នឹងផ្តល់ជម្រើសការពារជាច្រើន ចាប់ពី B4 (អាចការពារគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងខ្លី) និង B6 (អាចការពារគ្រាប់កាំភ្លើងវែង)។ គ្រប់ការបំពាក់អាវក្រោះការពារគ្រាប់ទាំងអស់ គឺពាក់ព័ន្ធនឹងការផ្លាស់ប្តូរកញ្ចក់, ទ្វារ, កាង, របាំងការពារអាគុយ និង ABS ជាដើម។

ការអាប់ដេតបំពាក់អាវក្រោះកម្រិត B4 នឹងចំណាយពេល ៨សប្តាហ៍ ខណៈ B6 ត្រូវចំណាយពេលចន្លោះពី ២ ទៅ ១២សប្តាហ៍។ ចំពោះតម្លៃរបស់វាវិញគឺចាប់ពី ៤៥ ៦៥០ដុល្លារ សម្រាប់ប្រភេទតួខ្លួន Double Cab ឬ Super Cab៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;