មើលវីដេអូនេះ បានដឹងថាសត្វចង្កៀលខ្យង កំពុងមានច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ
- 2021-02-04 03:57:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូនេះ បានដឹងថាសត្វចង្កៀលខ្យង កំពុងមានច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ
ចន្លោះមិនឃើញ
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដែលកំពុងមានការគាំទ្រដល់សត្វក្រៀលខ្យង រកចំណី។ សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ។
វីដេអូខាងក្រោមនេះបានបង្ហាញពីចំនួនសត្វ សត្វចង្កៀលខ្យង ដែលកំពុងមានការកើនឡើងយ៉ាងច្រើនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
យោងតាមមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជីវៈចម្រុះ នៅក្នុងឆ្នាំ២០២០នេះ សម្បុកសត្វចង្កៀលខ្យងជាង ២ពាន់ត្រូវបានរកឃើញជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ៕