ប្រុសៗ​គួរ​ដឹង! នេះ​ជា​ក្បាច់​រួមភេទ​ដែល​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​អាអូន​តូច

  • 2021-02-05 05:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រួមភេទ​ដោយ​ឲ្យ​ខាង​ស្រី​នៅ​ពី​លើ​គឺ​ជា​ក្បាច់ ដែល​មាន​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​បុរសៗ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​​អ្នក​វិទ្យាសាស្ត្រ​​ប្រេស៊ីល ដែល​បាន​​សិក្សា​លើ​​ការ​​របួស​លិង្គ​ចំនួន ៤៤​ករណី ក្នុង​មន្ទីរ​ពេទ្យ​ចំនួន ៣​កន្លែង​ផ្សេងៗ​គ្នា។

បញ្ហា​ធំ​ដែល​អាច​បង្ក​ឡើង​នៅ​ពេល​រួមភេទ​ដោយ​ប្រើ​ក្បាច់​ឲ្យ​មនុស្ស​ស្រី​នៅ​ពី​លើ​គឺ​ជា "ការ​បាក់​លិង្គ"។ អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា ជាមួយ​​ក្បាច់​រួមភេទ​បែប​នេះ ទម្ងន់​ខ្លួន​របស់​​មនុស្ស​ស្រី​ទាំង​​ស្រុង​​​ត្រូវ​​បាន​ដាក់​បន្ទុក​នៅ​លើ​លិង្គ​បុរស។ ផល​ប៉ះពាល់​អាច​កើត​មាន​លើ​ស្ត្រី​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​ឡែក​សម្រាប់​បុរស​វិញ បើ​មាន​ករណី​ខុស​ឆ្គង​ណា​មួយ​កើត​ឡើង វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។

ពាក់​កណ្ដាល​​នៃ​ក្រុម​បុរស​ដែល​មាន​បញ្ហា​បាក់​លិង្គ បាន​សារភាព​ថា ពួក​គេ​បាន​ឮ​សម្លេង​បាក់​ស្រស់ៗ​តែ​ម្ដង ហើយ​កើត​មាន​អារម្មណ៍​ឈឺ​ចាប់​​ជា​ខ្លាំង។ ភាគ​ច្រើន​អ្នក​ដែល​បាក់​លិង្គ​បាន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល ប៉ុន្តែ​ការ​ទៅ​នេះ​មិន​មែន​ធ្វើ​ឡើង​ភ្លាមៗ​នោះ​ទេ ដោយ​ពន្យារ​ពេល​ទុក​ដល់ ៥ ឬ​ក៏​​៦​ម៉ោង​ឯណោះ​ក៏​មាន។ នេះ​អាច​បណ្ដាល​មក​ពី​​ភាព​ខ្មាសអៀន ដែល​រាំង​ស្ទះ​ពួក​​គេ​មិន​ទាន់​ទៅ​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាមៗ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រេស៊ីល បាន​ចង្អុល​បង្ហាញ​ថា ក្បាច់​រួមភេទ​ដែល​មាន​សុវត្ថិភាព​ជាង​គេ​​គឺ​​តម្រូវ​ឲ្យ​មនុស្ស​ប្រុស​នៅ​ពី​លើ​ ព្រោះ​ខាង​បុរស​អាច​គ្រប់គ្រង​ចលនា​រួមភេទ ដោយ​អាច​បញ្ឈប់​​ភាព​ឈឺចាប់​បាន​ភ្លាមៗ​ដើម្បី​ជៀសវាង​នូវ​បញ្ហា​បាក់​លិង្គ៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;