ដឹង​ច្បាស់​ហើយ! Honda ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​មួយ​នៅ​ព័រទុយហ្គាល់​

  • 2021-02-05 05:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ ​Keisuke Honda ​បាន​សម្រេច​ផ្លាស់​ទៅ​ចូលរួម​ក្លឹប​ Portimonense ​ស្ថិត​នៅ​លីគ​កំពូល​ព័រទុយហ្គាល់​​ ​រហូត​ដល់​បញ្ចប់​រដូវកាល​ បន្ទាប់ពីចែកផ្លូវគ្នាជាមួយ​នឹង​​ក្លឹប​ប្រេស៊ីល Botafogo ។

​បច្ចុប្បន្ន​ក្លឹប​ចុងក្រោយ​បង្អស់​និង​ជា​ប្រទេស​ទី ៧​ ដែល​អតីត​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចូលរួម​មួយ​នេះ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី ១៣ ​មាន​១៥ ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​អស់ ១៧ សប្ដាហ៍​។

Honda ពេលលេងឲ្យក្លឹប​ប្រេស៊ីល Botafogo
​Honda បាន​និយាយ​ប្រាប់​សារព័ត៌មាន​ជប៉ុន Kyodo ថា៖ "ខ្ញុំ​ចង់​ត្រឡប់​មក​លេង​នៅ​អឺរ៉ុប​វិញ​ បន្ទាប់​ពី​​ទទួល​សំណើរ​នេះ​វា​ជា​ឱកាស​ល្អ​ក្នុង​ការ​ផ្លាស់​ចេញ​ស្វែងរក​បទពិសោធន៍​ថ្មី។​”​

រំឭក​ដែរ​ថា ​ខ្សែ​បម្រើ​ប្រយុទ្ធ​ជប៉ុន​រូប​នេះ ធ្លាប់​លេង​ឲ្យក្លឹបអ៊ីតាលី AC Milan, ក្លឹបរុស្ស៊ី CSKA Moscow, ក្លឹប​ហូឡង់ Vitesse Arnhem និង VVV-Venlo, ក្លឹប​ម៉ិចស៊ីកូ Pachuca ក្លឹប​អូស្រ្ដាលី​ Melbourne Victory និងក្លឹប​ប្រេស៊ីល Botafogo ៕

logo ក្លឹប​ Portimonense

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;