​រូប​មេទ័ពមីយ៉ាន់ម៉ា ឈរលើជើងម៉ាថតជាមួយមេទ័ពប្រទេសដទៃ ឥឡូវដឹងការពិតហើយ!

  • 2021-02-05 08:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថតមួយសន្លឹក​បង្ហាញពី​អគ្គមេបញ្ជាការ​មីយ៉ាន់ម៉ា លោក Min Aung Hlaing ឈរលើជើងម៉ា ថតរូប​ជាមួយមេបញ្ជាការប្រទេសដទៃ ត្រូវបានចែករំលែក​យ៉ាងខ្លាំង​ក្នុងបណ្តាញ​សង្គម Twitter និង Weibo បន្ទាប់ពីយោធាមីយ៉ាន់ម៉ា​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល។

ការពិត​រូបភាព​នេះ គឺជារូបកាត់តសុទ្ធសាធ ពោលគឺ​លោក Min Aung Hlaing មិនបាន​ឈរលើជើងម៉ានោះទេ ពោលគឺ​ឈរថតដូចគេដូចឯង។

សូមជម្រាប​ថា រូបថត​ជុំគ្នានេះ បន្ទាប់ពី​លោក Min Aung Hlaing ត្រូវបានអញ្ជើញ​ឱ្យចូលរួម​ក្នុងកិច្ចប្រជុំ​រវាងប្រមុខការពារនៃ​សហភាព​អឺរ៉ុប ក្នុងក្រុងប្រូស៊ែល ដែលធ្វើឡើង​ពីថ្ងៃទី៧ ដល់ ៨ ខែវិច្ឆិកា ឆ្នាំ​២០១៦៕

ប្រភព៖ www.afp.com

អត្ថបទថ្មី
;