វិបសាយបរទេសល្បីមួយចុះផ្សាយថា "គ្មាននរណាធ្វើបានរឿងបែបនេះដូច Honda ទេ"!
- 2021-02-06 08:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយបរទេសល្បីមួយចុះផ្សាយថា "គ្មាននរណាធ្វើបានរឿងបែបនេះដូច Honda ទេ"!
ចន្លោះមិនឃើញ
វិបសាយ Bleacherreport រួមជាមួយទំព័រផ្លូវការ Twitter និង Facebook បានចុះផ្សាយដំណឹងពីវិរៈបុរសជប៉ុនកីឡាករ Keisuke Honda ដោយរចនារូបភាពយ៉ាងស្អាតនិងទាក់ទាញជាមួយនឹងអក្សរខ្លីថា "លើលោកគ្មានកីឡាកររូបណា អាចរៀបចំកាលវិភាគច្បាស់លាស់ដូច Honda នោះទេ ពោលគឺទទួលការងារ ២ ក្នុងពេលតែ ១។"
ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា កាលពីឆ្នាំ ២០១៩ Keisuke Honda បានទៅប្រកបអាជីពជាមួយក្រុម MijnVitesse ក្នុងលីគកំពូលហូឡង់ប្រជែង ជាមួយក្រុមខ្លាំង Ajax ទាំងដែលការងារស្នូលមួយទៀតរបស់អតីតកីឡាករ AC Milan រូបនេះគឺជា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយមិនទទួលយកប្រាក់ឈ្នួលមួយរៀលនោះទេ ពេលប្រកាសផ្លូវការដោយសហព័ន្ធបាល់ទាត់កម្ពុជា។
Honda បាននិយាយប្រាប់សារព័ត៌មានជប៉ុន Kyodo ថា៖ "ខ្ញុំចង់ត្រឡប់មកលេងនៅអឺរ៉ុបវិញ បន្ទាប់ពីទទួលសំណើរនេះវាជាឱកាសល្អក្នុងការផ្លាស់ចេញស្វែងរកបទពិសោធន៍ថ្មី។”
ខ្សែបម្រើប្រយុទ្ធជប៉ុនរូបនេះ ធ្លាប់លេងឲ្យក្លឹបអ៊ីតាលី AC Milan, ក្លឹបរុស្ស៊ី CSKA Moscow, ក្លឹបហូឡង់ Vitesse Arnhem និង VVV-Venlo, ក្លឹបម៉ិចស៊ីកូ Pachuca ក្លឹបអូស្រ្ដាលី Melbourne Victory និងក្លឹបប្រេស៊ីល Botafogo។
ក្លឹប Portimonense ដែលជាក្លឹបចុងក្រោយបង្អស់និងជាប្រទេសទី ៨ ដែលអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមមួយនេះស្ថិតនៅចំណាត់ថ្នាក់ទី ១៣ មាន១៥ ពិន្ទុក្រោយឆ្លងកាត់ការប្រកួតអស់ ១៧ សប្ដាហ៍៕