ក្បាច់​រចនា​ដ៏​ពិសិដ្ឋ​មួយ​​លើ​កំពូល​ដំបូល​នៃ​ប្លង់​អគារ​ក្រសួង​ដែនដី កំពុង​ល្បីល្បាញ​ដល់​ប្រទេស​ជិតខាង

  • 2021-02-06 09:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្ងៃ​ទី ៥ ​ខែ​កុម្ភៈ​ឆ្នាំ ២០២១ ​ម្សិល​មិញ​នេះ​លោក ជា សុផារ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បាន​បង្ហោះ​រូបភាព​ ៨ សន្លឹក​បង្ហាញ​អំពី​ក្បាច់​រចនា​ដ៏​ពិសិដ្ឋ​មួយ​​លើ​កំពូល​ដំបូល​នៃ​ប្លង់​អគារ​ទីស្ដីការ​ ក្រសួង​ ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាង​សង់​នៅ​លើ​ទីតាំង​ថ្មី​ ​ក្នុង​ទឹកដី Grand Phnom Penh ។

​បន្ទាប់​ពី​រូបភាព​​​ទាំង​ប៉ុន្មាន​នោះ​បាន​ចេញ​ផ្សាយ​ភ្លាម ​សាធារណជន​ខ្មែរ​បាន​ចូល​ទៅ​លើកសរសើរ​និង​ចែករំលែក​បន្ត​នៅ​លើ​បណ្ដាញសង្គម​យ៉ាង​ច្រើន​សន្ធឹក​រាប់ពាន់នាក់។ ក្នុងការបង្ហោះនេះក៏ទាក់ទាញដល់ជនជាតិថៃចូលមក comment(បញ្ចេញ​មតិ) និងចែករំលែកបន្តផងដែរ​។

​ជម្រាប​ជូន​ផង​ដែរ​ថា ​កំពូល​ដំបូល​ត្រង់​ ហោជាង និងបុស្បុក​ ​នៃ​ប្លង់​អគារក្រសួង​រៀបចំ​ដែនដី​នេះ​ គឺ​ជា​គ្រឿង​លម្អស្ថាបត្យកម្ម​ដែល​រៀបចំ​ដោយ​បណ្ឌិត​ស្ថាបត្យករ លី រស្មី​និង​ក្រុម​ការងារ ដោយ​គំនិត​រចនា​យ៉ាង​ពិសេស​យក​ចេញ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដ៏ល្បីល្បាញ​របស់​កម្ពុជា។ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ

ពលរដ្ឋ​ថៃ​ចូល​មក​បញ្ចេញ​មតិ និង Share បន្ត

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;