ទើប​តែ​ដូរ​ចូល២​នាទី​ Messi ​ស៊ុត​ដាច់​ចង្កេះ​អ្នក​ចាំទី ជាប់​ជា កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត

  • 2021-02-08 01:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រធាន​ក្រុម​ Barcelona ​កីឡាករ​វ័យ ៣៤ ​ឆ្នាំ Lionel Messi ​ដែល​បាន​ដូរ​ចូល​លេង​នៅ​នាទី ៥៦ ​តង់​ទី ២ ​ស្រាប់​​តែ​រំលង​បាន​២នាទី​ក្រោយ​មក​អាច​ស៊ុត​បញ្ចូល​ទី​បាន ១ ​គ្រាប់​និង​រួម​ចំណែក​បង្កើត​ឱកាស​ជួយ​ក្រុម​តាម​ស្មើ ធ្វើ​ឲ្យខ្សែការពារគូប្រជែង Own Goal និង​យក​ជ័យ​ជម្នះ​លើ​​ម្ចាស់ផ្ទះ​ Real Betis ២-៣ ​Barcelona ជាប់​ជា ​កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត (MOTM) ។

​សម្រាប់​លទ្ធផល​វិញ​ពេល​នេះ Barcelona ​នៅ​ឈរ​លេខ ២ ​ដដែល​មាន ៤៣ ​ស្មើ​នឹង Real Madrid ​លេខ ៣ ​ប៉ុន្តែ​ដោយសារ​បាសេឡូណា​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង រីឯ Atletico Madrid ​មាន ៥០ ពិន្ទុ​ឈរ​លេខ ១ ។ ​បច្ចុប្បន្ន Messi ​រក​បាន ១៣គ្រាប់​ឈរ​លេខ ២ ​ជា Top Scorer ​តាម​ពី​ក្រោយ​អតីត​មិត្ត​រួម​ក្រុម Luis Suarez ​ដែល​កំពុង​ឈរ​លើ​គេ​មាន ១៤គ្រាប់។

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Trincao អ្នករកបានគ្រាប់ទី៣ បង្កើតឳកាសដោយ Messi
Top Scorer នៅ La Liga
សប្ដាហ៍ទី ២២ នៅ La Liga

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;