រក​ឃើញ​ក្រុម​ខ្លាំង​នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup ២០២០

  • 2021-02-09 02:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យប់​​មិញ​នេះវគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ​ខ្សែប្រយុទ្ធ Robert Lewandowski ​ស៊ុត​បញ្ចូលទី ២ គ្រាប់​ម្នាក់​ឯង​ បាន​ជួយ​ក្រុម​ខ្លាំង​អាឡឺម៉ង់​ Bayern Munich ​មក​ពី​អឺរ៉ុប​យក​ឈ្នះ ២-០ លើ​ក្រុម​ខ្លាំង​អេហ្ស៉ីប Al Ahly មក​ពី​ទ្វីប​អាហ្វ្រិក​។

Robert Lewandowski ​ស៊ុត​បញ្ចូលទី ២ គ្រាប់​ម្នាក់​ឯង​
​ដូចនេះ​ក្រុម​ Bayern Munich ​នឹង​ត្រូវ​ជួប​គ្នា​ក្រុម​ម៊ិកស៊ីកូ Tigres UANL ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​វេលា​ម៉ោង ១:០០ នាទីឈាន​ចូល​ថ្ងៃ​ទី ១២ ​ខែ​កុម្ភៈ ពោល​គឺ​រំលង​តែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ​សូម​រង់ចាំ​តាមដាន ​ថា​តើ​ក្រុម​កាពារ​ជើងឯក​ UEFA Champions League ​អាច​លើក​ពាន​ទី ៦ ​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ?

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

-ការប្រកួតរវាង Al Ahly v Bayern Munich ៖

-ការប្រកួតរវាង Palmeiras v Tigres UANL៖

រូបភាព៖ FIFA

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;