Suarez បំបែកកំណត់ត្រា Ronaldo បន្ទាប់ពីស៊ុត២គ្រាប់ម្នាក់ឯងយប់មិញ
- 2021-02-09 06:56:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez បំបែកកំណត់ត្រា Ronaldo បន្ទាប់ពីស៊ុត២គ្រាប់ម្នាក់ឯងយប់មិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Luis Suarez អាចស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង បន្តឈរជា Top Scorer នៅលីគកំពូលអេស្ប៉ាញជាមួយនឹងគ្រាប់បាល់ ១៦ គ្រាប់ ។
ពីរគ្រាប់នោះ បានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ុយហ្គាយ បង្កើតកំណត់ត្រាថ្មីនៅ La Liga ក្លាយជា កីឡាករដែលស៊ុតបាន ១៦ គ្រាប់លឿនបំផុត ក្រោយពេលចូលលេងតែ១៧ប្រកួតឲ្យក្លឹបថ្មី Atletico Madrid ។
កាលពីឆ្នាំ ២០១០ កំណត់ត្រានេះធ្លាប់កាន់កាប់ដោយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ធ្វើបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ លើកជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid។
-2012-13: ២៣ គ្រាប់
-2013-14: ៣១ គ្រាប់
-2014-15: ១៦ គ្រាប់
-2015-16: ៤៥ គ្រាប់
-2016-17: ២៩ គ្រាប់
-2017-18: ២៥ គ្រាប់
-2018-19: ២១ គ្រាប់
-2019-20: ១៦ គ្រាប់
-2020-21: ១៦+ គ្រាប់
សម្រាប់លទ្ធផលជារួមក្រុមថ្មីរបស់គេ Atletico Madrid បានត្រឹមស្មើ ២-២ យកបានតែ ១ ពិន្ទុក្នុងសប្ដាហ៍ទី ២០ យ៉ាងមិញ AT.Madrid នៅតែឈរកំពូលតារាងដដែលមាន ៥១ ពិន្ទុដាច់ពីក្រុមលេខ ២ និង៣ ចំនួន ៨ ពិន្ទុនិងនៅសល់២ប្រកួតក្នុងដៃ៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖