កាលជំនាន់​គេធ្វើផ្លូវជាតិលេខ៦ កុំតែបានវៀងតាម​ស្ពាន​នេះ មិនដឹងយ៉ាងណាទេ!

  • 2021-02-09 07:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកដំណើរ​មួយចំនួន​ ប្រហែល​ជានៅនឹកឃើញ​ ក្នុងអំឡុងផ្លូវជាតិលេខ៦ កំពុងសាងសង់ គឺ​ពួកគេ​តែងតែប្រើប្រាស់​ផ្លូវវៀង​ ដោយ​ជិះតាមផ្លូវជាតិលេខ៥ រួចឆ្លងស្ពានព្រែកក្តាម ហើយបន្តដំណើរតាមផ្លូវជាតិលេខ៦១ ដល់​ថ្នល់កែង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយសារមានភាពងាយស្រួលជាង ហើយចម្ងាយក៏មិនខុសគ្នាប៉ុន្មានដែរ។

ស្ពានព្រែកក្តាម​ ​មានប្រវែង ៨៧៥ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅត្រើយខាងលិច​ក្នុងភូមិទូលងោក ​ឃុំ​កំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល និង​នៅត្រើយ​ខាងកើត​ភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។

ស្ពានឆ្លងកាត់​ទន្លេសាបនេះ ត្រូវបានបើកការដ្ឋានសាងសង់​នៅខែមិថុនា ឆ្នាំ២០០៧ និង​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែឧសភា ឆ្នាំ​២០១០ ដោយ​ចំណាយទឹកប្រាក់ ២៨លានដុល្លារ ក្រោមកម្ចីឥណទាន​ប្រទេសចិន៕

រូបថត៖ រដ្ឋបាលខេត្តកណ្តាល
អត្ថបទថ្មី
;