គួរឲ្យសរសើរ! ៤ នាក់នេះខំតាំងពីក្មេងរើសបាល់ ក្លាយជា កីឡាករឈ្នះពាន
- 2021-02-09 08:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ៤ នាក់នេះខំតាំងពីក្មេងរើសបាល់ ក្លាយជា កីឡាករឈ្នះពាន
ចន្លោះមិនឃើញ
សារព័ត៌មានអាមេរិក B/R Football ថ្មីៗនេះបានលើកសរសើរ Phil Phoden, Callum Hudson-odio, Brahim Diaz និង Mathijs Delight ថាពួកគេទាំង ៤ វិវឌ្ឍន៍ខ្លួនតាំងពីអ្នករើសបាល់ រហូតដល់ក្លាយជាកីឡាករមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ហើយថែមទាំងជួយក្លឹបអាចឈ្នះពានរង្វាន់ថែមទៀត។ យើង នឹងបង្ហាញជូនឈ្មោះពានរង្វាន់ដែលយុវជនឆ្នើមៗ៤ធ្លាប់លើកជាមួយក្លឹបសំណព្វចិត្តរបស់ពួកគេ៖
-Phil Phoden អាយុត្រឹម២០ឆ្នាំចូលលេងឲ្យក្លឹប Manchester City ដល់ទៅ ១០០ ដងទៅហើយនិងធ្លាប់ជួយក្លឹបឈ្នះពានលីគ ២ ដង,ពាន FA Cup ម្ដង, ពាន EFL Cup ឬ Carabao Cup ៣ ដង,ពានបើករដូវកាល Community Shield ២ ដងនិងជាពិសេសជួយជម្រើសជាតិអង់គ្លេសលើកពាន U-17 World Cup ។
-Brahim Diaz ធ្លាប់ជាក្មេងរើសបាល់នៅក្លឹបអេស្ប៉ាញ Málaga និងវិវឌ្ឍន៍ខ្លួនជាកីឡាករអាជីព រហូតក្លឹប Manchester City ទិញយកនិងបានជួយក្លឹបឈ្នះពាន Premie League ម្ដង, ពានCarabao Cup ២ ដង, ពានបើករដូវកាល Community Shield ម្ដង, ពានលីគ La Liga និងពាន Spanish Super Cupជាមួយក្លឹប Real Madrid ។
-Matthijs Delight ធ្លាប់ជាក្មេងរើសបាល់នៅក្លឹបហូឡង់ Ajax រហូតក្លាយជា ម្ចាស់ពានកីឡាករអឺរ៉ុបល្អបំផុតអាយុក្រោម ២១ ឆ្នាំកាលពីរដូវកាល ២០១៨(Golden boy), រង្វាន់ Johan Cruijff ឆ្នាំ 2018,ពានលីគហូឡង់ ម្ដង, ពាន Duct Cup ម្ដង, ពានលីគ SerieA ម្ដងនិងជាពិសេសជួយក្រុម Ajax ឡើងមកវគ្គ Semi-Final ពាន UCL ២០១៩ យ៉ាងភ្ញាក់ផ្អើលក្រោយទម្លាក់ក្រុមខ្លាំងៗដូចជា Real Madrid និង Juventus។
បញ្ជាក់ផងដែរថា ក្នុងពិភពបាល់ទាត់ មិនមែនមានតែ៤រូបនេះទេ ធ្លាប់មានកីឡាករលំដាប់ពិភពលោកៗជាច្រើនរូបមកហើយដែលស្រលាញ់បាល់ទាត់ និងបានឆ្លងកាត់ជីវភាពត្រឹមជាក្មេងរើសបាល់ ជាក្មេងកំព្រា ឬជាក្មេងក្រីក្រ ជាដើម។