លោក ហ៊ុន ម៉ាណែត បង្ហោះ​បណ្ណសម្គាល់​វ៉ាក់សាំង ក្រោយចាក់មុនគេ​នៅកម្ពុជា​ព្រឹកនេះ

  • 2021-02-10 01:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ចាក់វ៉ាក់សាំង​កូវីដ១៩មុនគេនៅកម្ពុជាព្រឹកនេះ លោក ហ៊ុន ម៉ាណែត​ បង្ហោះនៅលើទំព័រហ្វេសប៊ុក​ដោយអំពាវនាវឱ្យ​ប្រជាពលរដ្ឋខ្មែរ ចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុង​ការទទួលចាក់ថ្នាំបង្ការនេះ ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានោះលោកក៏បានបង្ហោះបណ្ណចាក់វ៉ាក់សាំងកូវីដ១៩មកជាមួយផងដែរ។

លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា៖

«ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ!

សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»៕

អត្ថបទថ្មី
;