​ត្រាំ​ ​ត្រូវ​គេ​ប្ដឹង​ជុំ​ទិស​រឿង​ក្ដី​បោកប្រាស់​ធានារ៉ាប់រង​និង​រឿង​បង់ពន្ធ​តែ​ ៧៥០ ដុល្លារ​

  • 2021-02-10 04:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ដូណាល់ត្រាំ ​អតីត​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ​បើ​ទោះ​ជា​បាន​ក្លាយ​ជា ពលរដ្ឋ​អាមេរិក​ធម្មតា​ទៅ​ហើយ​ ​តែ​លោក​នៅ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ធំៗ​ជា​ច្រើន​ទៀត​កំពុង​ប្រឈម​នឹង​ទោស​ទ័ណ្ឌ​។

លោក​ ដូណាល់ត្រាំ
បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ក្តី​ជាច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​លោក​មាន​ដូច​ជា និង​ជា​ពិសេស​​អំឡុង​ពេល​​នៅ​កាន់​តំណែង​​នៅ​ឆ្នាំ​២០១៦ លោក​បាន​បង់ពន្ធ​តែ​ ៧៥០ ដុល្លារ​ប៉ុណ្ណោះ និង​រឿង​ក្តី​ក្លែងបន្លំ​​គេច​វេស​មិន​បង់​ពន្ធ​ជា​ច្រើន​ឆ្នាំ​ ​​ដោយ​លើក​មូលហេតុ​ថា​ ​ការ​រកស៊ី​មិន​សម​ប្រកប ​និង​រឿង​ក្តី​បោកប្រាស់​ធានារ៉ាប់រង។

​បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​មិន​ទាន់​មាន​រឿង​ក្តី​ណា​មួយ​ត្រូវ​បាន​លើក​មក​ជំនុំជំរះ​នៅ​ឡើយ​នោះ​ទេ។

​រំឮក​ផង​ដែរ​ថា ​លោក ដូណាល់​ត្រាំ ​​គឺ​ជា​ប្រធានាធិបតីទី១​ប្រឈម​នឹង​ការ​ដក​តំណែង​ដោយ​សភា​ជាន់​ទាប​ដល់​ទៅ ២ ដង​ ដែល​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;