ក្រុម​ភ្នំពេញ​កាឡាក់សុី ប្រទះ​ឃើញ​​មាន​ឈ្មោះផ្លូវការ​​ប្រកួត​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន

  • 2021-02-10 09:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​បាល់ទាត់ ភ្នំពេញ​កាឡាក់សុី ​ត្រូវ​បាន​ប្រទះ​ឃើញ​មាន​ឈ្មោះ​ផ្លូវការ​ ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​លើក​ទី១៥​ ​ឆ្នាំ២០២១ (ថ្នាក់​ខេត្ត) ​បន្ទាប់​ពី​ក្លឹប​​បាន​​ដាក់​ពាក្យ​ចូល​រួម​​រួច​រាល់​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ ២០២០ កន្លង​ទៅ និង​ឆ្លង​កាត់​គ្រប់​លក្ខខ័ណ្ឌពី​សំណាក់គណៈកម្មការ​បច្ចេកទេស​ដូចជា ការត្រួត​ពិនិត្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីលាន​ប្រកួត​ ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត។​

ដូចនេះ​ ​មាន​ន័យ​ថា​ ​​ក្លឹប​បាល់ទាត់ភ្នំពេញ​កាឡាក់សុី ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​មាន​សិទ្ធ​ចូល​រួម​បាន។ សម្រាប់​ប្រកួត​បើកឆាក​ដំបូង ត្រូវ​ប៉ះ​នឹង​មន្ទីរ អយក ខេត្តកំពង់ស្ពឺ នៅ​ទីលានវិទ្យាល័យ​ច្បារ​អំពៅ ម៉ោង ៣ រសៀល។

រូបថត៖ CNCC
​​ទល់​ពេល​នេះមិន​ទាន់​មាន​ព័ត៌មាន​ច្រើន​អំពី​ក្លឹប​ថ្មី​ថ្មោង​នេះ​ទេ តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប​មួយ​នេះ​មានការចូលរួមជ្រោមជ្រែង​ពី ស្ថាបនិកផលិតកម្ម កាឡាក់សុីណាវ៉ាត់ត្រា។

​ជម្រាប​ជូន​ផង​ដែរ​ថា ​ក្រុម​ថ្មី​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង ២១ រាជធានី-ខេត្ត​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​មាន៖ ខេត្ត​បាត់ដំបង, ​​​ ខេត្ត​កំពង់​ឆ្នាំង​, ខេត្ត​សៀមរាប ខេត្ត​រតនគិរី ខេត្ត​កំពង់​ស្ពឺ ​ ខេត្ត​កណ្ដាល ខេត្ត​ត្បូង​ឃ្មុំ​ ​ ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ​ ខេត្ត​កែប ខេត្ត​កោះកុង ​ ខេត្ត​តាកែវ​ ​ ខេត្ត​ស្វាយ​រៀង​ ​ ខេត្ត​ព្រៃវែង ​ ខេត្ត​មណ្ឌល​គិរី ​ ខេត្ត​ឧត្តរមានជ័យ ​ ខេត្ត​ពោធិ៍សាត់​ និង​ ខេត្ត​បៃលិន។

កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​ពានឆ្នាំ ២០២១៖

-នេះ​ថ្ងៃ​ខែ​ ប្រកួតពានលីគកំពូលកម្ពុជា និងពាន​សម្តេចហ៊ុនសែនឆ្នាំ ២០២១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;