​គោរព​សម្ដី​មែន! ​Rakitic ស៊ុត​ចូល​ Barcelona បដិសេធ​មិន​ធ្វើ​រឿង​នេះ​​ទល់​ក្រុម​ចាស់​ដាច់​ខាត​

  • 2021-02-11 02:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ៣១ ​ឆ្នាំ Ivan Rakitic អាច​ស៊ុត​បញ្ចូល​ទី​បាន ១គ្រាប់​ក្នុង​ចំណោម​គ្រាប់បាល់​ឈ្នះ ២-០ រ​បស់​​ក្រុម Sevilla ​លើ ​Barcelona ​ដែល​ជា​ភ្ញៀវ​ក្នុង​ជើង​ទី ១ ​ពាន​រង្វាន់ Spanish King’s Cup ​ឬ Copa Del rey ។

Ivan Rakitic ក្រោយពេល​ស៊ុត​ចូល Barcelona
​Ivan Rakitic ​ដែល​ជា​អតីត​ម្ចាស់​អាវ​លេខ ៤ ​របស់ Barcelona ​ធ្លាប់​បាន​និយាយ​នៅ​មុន​ប្រកួត​ថា៖ "ខ្ញុំ​គោរពបាសេឡូណា! បើ​ទោះ​បី​ស៊ុត​ចូល​ ក៏​​​មិន​អបអរ​គ្រាប់​បាល់​ទល់​នឹង​ក្រុម​ដែល​​ធ្លាប់​រួមរស់​អស់ ៦ ឆ្នាំ​។"

ជម្រាប​ជូន​ដែរ​ថា ​នៅ​ជើង​ទី ២ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​​ក្រុម​ម្ចាស់​ផ្ទះ Barcelona ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ខ្លាំង Sevilla វិញ​ម្ដង​នៅ​ម៉ោង ៣ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៤​ ខែមិនា ឆ្នាំ ២០២១ ​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;