លោកប្រាយុទ្ធ ទម្លាយថាមេទ័ពមីយ៉ាន់ម៉ា ​ផ្ញើសំបុត្រ​មកលោក​ក្រោយធ្វើរដ្ឋប្រហារ

  • 2021-02-11 02:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បាន​ទម្លាយ​ឱ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ថា អគ្គមេបញ្ជាការ​មីយ៉ាន់ម៉ា លោក មីន អ័ងហ្ល៊ែង បាន​ផ្ញើសំបុត្រមកលោក​ដើម្បី​ពន្យល់​អំពី​ការធ្វើរដ្ឋប្រហារ​ និង​ស្នើសុំ​ការគាំទ្រ​ដំណើរការប្រជាធិបតេយ្យ។

លោក​ប្រាយុទ្ធ​ បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «យ៉ាងហោចណាស់ យើង​គាំទ្រ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អ្វីដែលយើងត្រូវធ្វើ​គឺរក្សា​ទំនាក់ទំនង​ជាមួយ​គ្នា ព្រមទាំងផលប្រយោជន៍របស់​ប្រជាជនថៃ និង​ពាណិជ្ជកម្មឆ្លងដែន»។

គួររំលឹកដែរថា កាលពីថ្ងៃអង្គារ លោក​ប្រាយុទ្ធ បាន​និយាយថាលោកមិនចង់ឱ្យ​មានការតវ៉ាក្នុងប្រទេសថៃ ប្រឆាំង​នឹងរដ្ឋប្រហារ​របស់​យោធាមីយ៉ាន់ម៉ា​នោះទេ ហើយ​ព្រមាន​​ចាត់វិធានការ​ទៅលើ​ក្រុម​ដែល​បង្ក​ហេតុ​ដែលយកលេស​ពីរឿងនេះ។ «វាជាបញ្ហា​ដ៏រសើប និង​ត្រូវការដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន»៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;