ចង់បាន អាសង់២០២១ជិះ អត់មានលុយសុទ្ធទៅទិញ មួយខែត្រូវបង់ប៉ុន្មាន?

  • 2021-02-11 03:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​នេះ​នៅ​តាម​ហាង​លក់​ម៉ូតូ​​ជា​ច្រើន​នៅ​ខ្មែរ កំពុង​ប្រជែង​ទីផ្សារ​លក់​ទាំង​តម្លៃ សេវា​កម្ម​ជូន​អតិថិជន លើស​ពី​នេះ​ក៏​មាន​សេវា​កម្ម​បង់​រំលស់​ជា​មួយ​ខាង​ធនាគារ ឬ​ជា​មួយ​ហាង​លក់​ផ្ទាល់​តែ​ម្ដង។

តាម​ប្រភព​ពី​ហាង​នៅ​ភ្នំពេញ​បាន​ប្រាប់ Sabay ថា​សម្រាប់​អ្នក​ចង់​រក​ទិញ​ម៉ូតូ​ជិះ​ប្រភេទ អាសង់សេរីឆ្នាំ២០២១ មិន​មាន​លុយ​សុទ្ធ​ទៅ​ទិញ ​មួយ​ខែ​បង់​ត្រឹម​ពី ៩០ ទៅ ១០០ដុល្លារ​ប៉ុណ្ណេះ សម្រាប់រយៈពេល ២ ទៅ ៣ឆ្នាំ បើ​ឆ្នាំ​លើស​និង​ក៏​ត្រូវ​បង់​តិច​តាម​និង​ដែរ (លក្ខខ័ណ្ឌ​នេះ​សម្រាប់​ការ​រំលស់​សុទ្ធ) តែ​សម្រាប់​អ្នក​នៅ​តាម​ខេត្ត​ត្រូវ​មាន​លុយ​កក់ ១០ភាគរយ​លើ​តម្លៃ​ម៉ូតូ​ជា​មុន​សិន។

ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​ទិញ​ត្រូវ​មាន​ឯក​សារ​ផ្ទាល់​ខ្លួន​ដូច​ជា​អត្តសញ្ញាណ​ប័ណ្ណ​ សៀវ​ភៅ​គ្រួ​សារ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ផ្សេងៗ និង​មាន​ទី​លំនៅ​ច្បាស់​លាស់។ បន្ទាប់​មក ខា​ង​ធនាគារ​ឬ​ហាង នឹង​សិក្សា​លើ​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​មក​វិញ​លើ​ប្រាក់​ចំណូល។

សម្រាប់​អ្នក​ស្នាក់​​នៅ​ផ្ទះ​ជួល ត្រូវ​មាន​ លិខិតបញ្ជាក់​ទី​លំនៅ ឬក៏អាច​រក​អ្នក​ធានា​ដែល​មាន​ទីលំនៅ​​ច្បាស់​លាស់ ត្រូវ​មាន​លិខិត​បញ្ជក់​ប្រាក់​ចំណូល ចំពោះ​អ្នក​​រក​ស៊ី​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អាជីវកម្ម (ប័ណ្ណ​ប៉ាតង់) ហើយ​អាច​រំលស់​បាន​ ១០០% លើ​តម្លៃ​ម៉ូតូ​នេះ​បាន​។

សម្រាប់​អ្នក​ចង់​ទិញ​ហើយ​មាន​លុយ​បង់​ខ្លះ ការ​បង់​ប្រចាំ​ខែ​ក៏​មាន​ចំនួន​តិច​តាម​និង​ដែរ។ ចំពោះលក្ខខ័ណ្ឌ​អ្នក​ទិញ​ជា​អ្នកធ្វើ​ការ​ឬ​ជា​អ្នក​រក​សុី​ត្រូវ​ធ្វើ​បាន​យ៉ាង​តិច ៣ខែ ចំពោះ​ចំណូល​វិញ​ទៅ​តាម​ការ​សិក្សា​របស់​ហាង ឬ​ធនាគារ​ដែល​បាន​ដាក់​ស្នើ​នោះ។ សម្រាប់​ព័ត៌មានលម្អិត អាច​ទៅដល់ហាងផ្ទាល់។

គូស​បញ្ជាក់​ថា អាសង់ ស៊េរី​ឆ្នាំ ២០២១ នៅ​តែ​ប្រើ​ប្រាស់​ចង្កឹះ​លេខ និង​មិន​មាន​រូប​រាង​ប្រែប្រួល​ច្រើន​ឡើយ ដោយ​ដូរ​តែ​តែម​ថ្មី​ប៉ុណ្ណេះ និង​មាន​ជម្រើស​ពណ៌ ៣​គឺ ពណ៌ស ខ្មៅ និង​ក្រហម។ ចំពោះ​តម្លៃ​វិញ​កំពុង​​លក់​នៅ​លើ​ទីផ្សារ​តាម​ហាង​ប្រមាណ​ជា ២ ៥០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)៕

អត្ថបទថ្មី
;