ប្លែកអារម្មណ៍ ឱក សុគន្ធ​កញ្ញា ចេញចម្រៀងមួយនេះចំថ្ងៃចូលឆ្នាំចិន

  • 2021-02-11 06:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាន់តែមានអារម្មណ៍ប្លែកជាមួយបទចម្រៀង​ថ្មី​មួយ​របស់​អ្នក​នាង ឱក សុគន្ធ​កញ្ញា ដែល​បាន​ចេញ​នៅ​លើ Channel YouTube ផ្លូវ​ការ​របស់​ផលិតកម្មរស្មី​ហង្សមាស​កាល​ពី​ព្រឹក​មិញ​ចំថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន។

ចម្រៀង​មួយ​បទ​នេះ​មាន​ចំណង់​ជើង​ថា «Bad Boy អែបគៀន» ដែល​ចង្វាក់​ញាក់​ស្ដាប់​ទៅ​មាន​អារម្មណ៍​ប្លែក ព្រោះ​ថា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេសង្កេត​ឃើញ​អ្នក​ពុំសូវ​ចេញ​បទ​ចម្រៀង​ដែល​សាច់​ភ្លេង​បែប​នេះ​យូរ​មក​ហើយ។ បទ​ចម្រៀង​ដែល​មាន​ចំណង់​ជើង​ថា Bad Boy អែបគៀន នេះ​ដែរ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ដោយ Addez Reach និង​ជា​ស្នា​ដៃ​និងពន្ធ​បទ​ភ្លេង និង​សម្រួល​តន្រ្ដីដោយ Tony Winson។

កុំឲ្យ​ចាំយូ​មក​ស្ដាប់បទ «BAD BOY អែបកៀន» របស់អ្នកនាង ឱក សុគន្ធ​កញ្ញា ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;