បៃឌិន ខំនិយាយរឿងតៃវ៉ាន់ ហុងកុង ស៊ីនជាំង តែ ស៊ី ជិនពីង ឆ្លើយមួយម៉ាត់វិញយ៉ាងខ្លី
- 2021-02-11 06:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បៃឌិន ខំនិយាយរឿងតៃវ៉ាន់ ហុងកុង ស៊ីនជាំង តែ ស៊ី ជិនពីង ឆ្លើយមួយម៉ាត់វិញយ៉ាងខ្លី
ចន្លោះមិនឃើញ
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានពិភាក្សាគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយផ្ទាល់តាមទូរសព្ទជាលើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយចូលកាន់តំណែងកាលពីខែមុន។
ក្នុងកិច្ចសន្ទនានោះ លោក បៃឌិន បានលើកឡើងអំពីការបង្ក្រាបបាតុកម្មនៅហុងកុង ការបំពានសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង និងសកម្មភាពបំពានតៃវ៉ាន់ពីសំណាកអាជ្ញាធរចិន។ ប៉ុន្តែលោក ស៊ី ជិនពីង បានឆ្លើយតបវិញថា រឿងទាំងអស់នេះ គឺជា «កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន» ហើយអាមេរិកគួរតែគោរពផលប្រយោជន៍របស់ចិន និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន។
លោក ស៊ី ជិនពីង បានប្រាប់លោក បៃឌិន ទៀតថា ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក បានត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងពីរតែប៉ុណ្ណោះ ពោលគឺកិច្ចសហប្រតិបត្តិការជាជម្រើសតែមួយគត់។
ទន្ទឹមនឹងនេះ លោក ចូ បៃឌិន ក៏បានបញ្ជាក់វិញដែរថា អាទិភាពរបស់លោកគឺការពារសន្តិសុខ វិបុលភាព សុខភាព និងជីវភាពរស់នៅរបស់ប្រជាជនអាមេរិក ព្រមទាំងការការពារសេរី និងបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕