រវាង​កំពត និង​សៀមរាប! មួយណា​ទទួល​បានភ្ញៀវច្រើនជាងគេ​ ក្នុងឱកាស​ចូលឆ្នាំចិន​ម្សិលមិញ

  • 2021-02-13 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹងថា គិតតែថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១ ខេត្តសៀមរាប ទទួលបានភ្ញៀវ ២៩ ០០០នាក់ ខណៈ​ខេត្តកំពត ទទួលបានភ្ញៀវ ២៣ ២៧៨នាក់។

  • ខេត្តសៀមរាប៖

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បាន​ឱ្យដឹងថា រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣,៤ ម៉ឺននាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២,៤ ម៉ឺននាក់ និងប្រមាណ ១ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។

លោក ង៉ូវ សេងកាក់ បានបន្តទៀតថា ក្នុងថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ថយចុះ ៩៣,៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២,៩ ម៉ឺននាក់។

  • ខេត្តកំពត៖

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ឱ្យដឹងថា នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។

លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ៕

អត្ថបទថ្មី
;