Messi ​សុខ​ចិត្ត​បរិច្ចាគ​ស្បែកជើង​ពិសេស​១គូ​ ​ដេញ​ថ្លៃ​យក​លុយ​ជួយ​កុមារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក

  • 2021-02-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក B/R Football ​បាន​ឲ្យ​ដឹង​ថា ​ប្រធាន​ក្រុម Lionel Messi ​បានបរិច្ចាគស្បែកជើងដែលគេពាក់នៅពេលរកបានគ្រាប់បាល់ទី ៦៤៤ ឱ្យក្រុម FC Barcelona ដល់​សារមន្ទីរសិល្បៈកាតាឡូនីញ៉ា (Catalonia)។

ស្បែកជើង​ផលិតផល​ក្រុមហ៊ុន​ Adidas ដ៏​ពិសេស​១គូ​នោះរបស់ Messi ជា​ប់​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​១​ក្លឹប​ តាម​ស្មើ​កំណត់ត្រា​តារា​បាល់​ទាត់​ពិភពលោក Pele ​កាល​នៅ​លេង​ឲ្យ Santos FC ប្រេស៊ីល​។

ដូច​នេះ ​ក្រុម​អ្នក​ជំនាញ​នៃ​សារមន្ទីរ ​នឹង​យក​ស្បែកជើង​ពិសេស១គូ​នោះ​ដាក់លក់ដេញថ្លៃនៅចុងឆ្នាំនេះ រីឯថវិកាដែលបានមកនឹងជួយកុមារដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ចំពោះ​​ការ​​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ស្រុះ​ស្រួល​គ្នា​ប៉ុន្មាន​លាន​ដុល្លារ​នោះ​ ក្រុម​ការងារ​នឹង​ចុះផ្សាយ​បន្ត៕

កុមារកំពុង​មាន​ជំងឺមហារីក /រូបតំណាង
ស្បែកជើង Leo Messi នៅ​សារមន្ទីរសិល្បៈកាតាឡូនីញ៉ា
ស្បែកជើង Leo Messi នៅ​សារមន្ទីរសិល្បៈកាតាឡូនីញ៉ា
Messi ពាក់ស្បែកជើង​ Adidas លេង​ទល់​នឹង​ក្រុម Valladolid

ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;