Real Madrid ស្នើ​​សុំ​ Ramos ​កាត់​ប្រាក់​ខែ​យក​ទុក​បើក​ឲ្យ Gareth Bale

  • 2021-02-14 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ​បាន​ចរចារ​ជាមួយ​ខ្សែការពារ​ឆ្នើម Sergio Ramos ​បន្ត​កុង​ត្រា​ថ្មី​មុន​និង​កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ឆ្នាំ ២០២១ ​ក្នុង​នោះ​មាន​លក្ខខណ្ឌ​មួយ​គឺ​ ​ក្លឹប​កំពុង​ស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល និងរំពឹង​ថា​ប្រធាន​ក្រុម​​យល់​ព្រម​​។

​ក្លឹប​ធ្វើ​បែប​នេះ​ក្នុង​បំណង​ដើម្បី​ចង់​​ឲ្យ Ramos ​ស្នាក់​នៅ​បន្ត​ និង​យក​ចំណែក​នោះ​មក​ចំណាយ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស្លាប​ល្បឿន​លឿន​ Gareth Bale​ ​ប្រមាណ​ជា ៣០ លានអឺរ៉ូ​​នៅ​ឆ្នាំ​បន្ទាប់ដែល​មាន​​ចែង​ក្នុង​កុងត្រា​នៅ​ឡើយ​​ ទោះ​ជា​ពេល​នេះ Bale នៅ​អង់គ្លេស​ក្តី​។

ចំពោះ​រឿង​ផ្ទាល់​ខ្លួន​រវាង Ramos ខាង​ក្លឹប​ថា​ពួក​គេ​​មាន​លទ្ធភាព​បន្ត​កុងត្រា​ឲ្យ​​រយៈ​ពេល​ ១ឆ្នាំ​ប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត​នេះ​ជាគោលការណ៍​ក្លឹប​ ចំពោះ​កីឡាករ​ណា​មាន​អាយុ​លើស​ពី​ ៣០ឆ្នាំ​។

Sergio Ramos របួសជង្គង់
​​​ខ្សែការពារ​អេស្ប៉ាញ​រក​បាន ១០០គ្រាប់​រូប​នេះ​កំពុង​របួស​សំរាក​ព្យាបាល​ជង្គង់ ​លេច​ឮដំណឹង​ថា​ មិន​ទាន់​ផ្តល់​ចម្លើយ​យល់​ព្រម​តាម​លក្ខខណ្ឌ​ខាង​លើនៅ​ឡើយ​ ​សង្ឃឹម​ថា​នឹង​ព្រមព្រៀង​គ្នា​ឆាប់ៗ​នេះ​។
Bale ពេល​ស៊ុត​បញ្ចូលទីនៅ FA Cup

ទោះ​បី​ជា​ក្លឹប​ឈ្នះ​ពាន​លីគ​​រដូវកាល​ ២០១៩/២០២០ ក៏​ដោយ​តែ​​ក្នុង​វិបត្តិ​កូវីដ​នេះ​ Real Madrid ​បាត់​បង់​ចំណូល​អស់​ ១០៦ លាន​អឺរ៉ូ​។ ​ជាង​នេះ​ទៀត ​ក្លឹប​ក៏ស្ថិត​ក្នុង​បញ្ជី​ជាប់​បំណុល​ដែរ​ប្រមាណ​ជា ៩០០ លាន​រដូវកាល​មុន។​ ចំនួន​នេះ​នៅ​មិន​ទាន់​គិត​លើ​ការ​ជួស​ជុល​កីឡដ្ឋាន​ថ្មី​របស់​ពួក​គេ​ផង។

រំឮកផង​ដែរ​ថា កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​​ខ្ពស់​បំផុត​ ៣ រូប​នៅ Real Madrid សព្វថ្ងៃរួមមាន​ Sergio Ramos, Gareth Bale និង Eden Hazard ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ចំនួន​ច្បាស់​លាស់​នោះ​ទេ៕

ប្រភព៖ football-espana ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;