ប្រយ័ត្នជួបហានិភ័យពេលទិញដីឡូតិ៍នៅខេត្តស្វាយរៀង!
- 2021-02-15 03:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នជួបហានិភ័យពេលទិញដីឡូតិ៍នៅខេត្តស្វាយរៀង!
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងថា បច្ចុប្បន្នអាជីវកម្មពុះដីឡូតិ៍លក់នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង បាននឹងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជីវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចនៅឡើយ។
រដ្ឋបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តទិញដីឡូតិ៍នៅទីតាំងណាមួយ ត្រូវបង្កើតនូវស្មារតីប្រុងប្រយ័ត្នខ្ពស់ នឹងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងឱ្យបានច្បាស់លាស់។
សូមអានបន្ថែមខាងក្រោម៖