ពលករឆ្លងដែនចេញ-ចូលខុសច្បាប់មិនព្រមធ្វើចត្តាឡីស័ក នឹងត្រូវពិន័យយ៉ាងតិច ១លានរៀល
- 2021-02-15 07:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលករឆ្លងដែនចេញ-ចូលខុសច្បាប់មិនព្រមធ្វើចត្តាឡីស័ក នឹងត្រូវពិន័យយ៉ាងតិច ១លានរៀល
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះបានចេញសេចក្ដីជូនដំណឹងស្ដីពីការផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចវេះមិនបានធ្វើចត្តាឡឺស័ក ត្រឹមត្រូវតាមវិធានការសុខាភិបាល។
នេះបើយោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ១២៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។
ក្រសួងបានបង្ហាញការអនុវត្តន៍ចំនួន ៣ចំណុចដើម្បីរក្សាសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពិសេសសុខភាពបងប្អូនពលករ និងក្រុមគ្រួសារផ្ទាល់ដូចខាងក្រោម៖
១. មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះអាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។
២. ករណីចូលមកកម្ពុជាត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវីធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាកពិន័យចំនួន ១ ០០០ ០០០រៀល (មួយលានរៀន) ឬច្រើនជាងនេះនិងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញាត្តិព្រហ្មទណ្ឌជាធរមាន។
៣. សហការផ្ដល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា។
សេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖