តារា​​ប្រុស​ស្រី​កូរ៉េ​ដែល​ហ៊ាន​ទទួល​ស្គាល់​ថា បាន​វះកាត់​ត្របក​ភ្នែក​២​ជាន់

  • 2021-02-15 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


ទោះ​បី​ជា​ការ​វះកាត់​កែ​សម្ផស្ស​ គ្មាន​អ្វី​ចម្លែក​នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ក៏​ដោយ តែ​ការ​ដែល​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ឯង​បាន​ឆ្លង​កាត់​មុខ​កាំបិត មិន​មែន​តារា​ណា​ក៏​ហ៊ាន​ទទួល​ស្គាល់​នោះ​ដែរ។

អាច​និយាយ​បាន​ថា វិស័យ​សិល្បៈ​កូរ៉េ​គឺ​ឈរ​លំដាប់​ជួរ​មុខ​គេ​សម្រាប់​វិស័យ​សិល្បៈ​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភព​លោក។ ក្រៅ​ពី​វណ្ណកម្ម​ទាំង​ចម្រៀង និង​ភាពយន្ត​ដ៏​ល្បី​ឈ្មោះ រូប​សម្បត្តិ​របស់​សិល្បករ​មក​ពី​ប្រទេស​មួយ​នេះ​ក៏​ទាក់ទាញ​មិន​ស្ទើរ​ឡើយ។ ទោះ​បី​ជា​មាន​អត្រា​តារា​ដែល​វះកាត់​កែ​សម្ផស្ស​ខ្ពស់​ក៏​ដោយ តែ​មិន​មែន​តារា​រូប​ណា​ក៏​ហ៊ាន​ក្លាហាន​ ទទួល​ស្គាល់​ថា​ខ្លួន​បាន​វះកាត់​នោះ​ឡើយ។

និយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា គ្មាន​តារា​រូប​ណា​ដែល​ជឿជាក់​ហ៊ាន​ទទួល​ស្គាល់​ខ្លួន​ឯង​នោះ​ដែរ ដោយ​នៅ​មាន​មួយ​ចំនួន​តូច​ នៅ​តែមាន​មោទនភាព​ចំពោះ​រឿ​ង​ដែល​ខ្លួន​បាន​ឆ្លង​កាត់​មុខ​កាំបិត។ ជាក់​ស្ដែង តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ខាង​ក្រោម​នេះ មិន​មាន​លាក់លៀម​ឡើយ​ថា ខ្លួន​បាន​ឆ្លង​កាត់​ការវះកាត់​កាត់​ត្របក​ភ្នែក​២​ជាន់។ ដោយ​សារ​តែ​ហ្សេន​របស់​ខ្លួន ជនជាតិ​កូរ៉េ​មាន​ត្របក​ភ្នែក​តូច ដូច​នេះ​ហើយ ការ​ដែល​វះ​ត្របក​ភ្នែក​ឲ្យ​មើល​ទៅ​ធំ​ជាង​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ។​ ខាង​ក្រោម​នេះ​គឺ​ជា​ស្រី​ស្រស់​ប្រុស​ស្អាត​នានា​ដែល​បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​វះត្របក​ភ្នែក​២​ជាន់​ពិត​មែន៕

១. Kyuhyun (Super Junior)

២. Hyorin (Sistar)

៣. UEE (After School)

៤. So Yeon (T-ara)

៥. Shin Dong (Super Junior)

៦. Lizzy (After School)

៧. Jessi

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

;