ផ្លែឈើខ្មែរ ៥ មុខនេះ ឆ្ងាញ់ ហើយផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនហួសស្មាន
- 2021-02-16 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើខ្មែរ ៥ មុខនេះ ឆ្ងាញ់ ហើយផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនហួសស្មាន
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយបន្លែ ផ្លែឈើ សឹងតែគ្រប់ប្រភេទតែម្តង។ ថ្វីដ្បិតតែផ្លែឈើភាគច្រើនគឺមានអត្ថប្រយោជន៍សម្រាប់សុខភាព តែមិនមែនសុទ្ធតែល្អគ្រប់មុខនោះទេ។ ផ្លែឈើខ្មែរ ៥ មុខដែលគេពេញនិយមទទួលទាន ងាយស្រួលរកទិញ និង មានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពនោះរួមមាន៖
១. ផ្លែដូង
២. ផ្លែស្រកានាគ
ផ្លែស្រកានាគសម្បូរទៅដោយជាតិកាកសរសៃដែលជួយសម្រួលដល់ការរំលាយអាហារ ព្រមទាំងមានផ្ទុកនូវជាតិវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងជំងឺមហារីក និង ភាពចាស់ ដែលជួយឲ្យស្បែកនៅតឹងណែនល្អ និង កម្ចាត់រាល់ប្រភេទរ៉ាឌីកាល់ដែលបង្កជាជំងឺមហារីក។
៣. ផ្លែស្វាយ
ទុំឬខ្ចី ផ្លែស្វាយមានអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់រួមមាន សម្បូរវីតាមីន B6 ជួយដល់ការផ្ចង់អារម្មណ៍ និង ស្មារតីបានល្អ។ រីឯ វីតាមីនA នៅក្នុងផ្លែស្វាយជំនួយដល់សុខភាពភ្នែក ធ្វើឱ្យស្រទាប់ការពារភ្នែករឹងមាំ ជួយឱ្យភ្នែក សក់ និង ស្បែកមានសំណើម។ មិនត្រឹមតែប៉ុននេះ ផ្លែស្វាយវាមាននាទីជួយបង្កើនផលិតកម្មនៃជាតិខូឡាជែនក្នុងរាងកាយដែលជំនួយដល់សុខភាពស្បែកថែមទៀតផង។
៤. ផ្លែឪឡឹក
ជាតិទឹកប្រមាណ៩០% នៅក្នុងផ្លែឪឡឹក អាចជួយបំពេញជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ ហើយវាមានផ្ទុកនូវសារធាតុលីកូពីន ដែលមានមុខងារជួយកាត់បន្ថយនូវជាតិកូលេស្តេរ៉ុលក្នុងរាងកាយ ជួយប្រឆាំងនឹងមេរោគមហារីក និង ការរលាកផ្សេងៗ។
៥. ផ្លែខ្នុរ
លើសពីពណ៌ដ៏ស្រស់ស្អាត និង ក្លិនឈ្ងុយគួរឲ្យចង់បរិភោគនោះ ផ្លែខ្នុរជាប្រភពនៃជាតិម៉ាញេស្យូម ជាតិដែក និង កាល់ស្យូម ដែលសុទ្ធសឹងជាសារធាតុដែលជំនួយដល់ឆ្អឹង។ រីឯគ្រាប់របស់វា សម្បូរទៅដោយជាតិប្រូតេអ៊ីន ជាតិកាកសរសៃ និង ជាតិរ៉ែ ដែលជួយសម្រួលបញ្ហាទល់លាមក និង ជំងឺបេះដូង៕
ចុចអានបន្ត៖ របស់ ៥ យ៉ាងក្នុងផ្ទះ គួរជូតសម្អាតជាប្រចាំ ព្រោះជាបណ្ដុំនៃមេរោគ