គ្រូ​បង្វឹក​ស្រី​ម្នាក់​នេះ​តែង​សុំ​ទឹកកាម​ពី​មិត្ត​បុរស​ទៅ​ធ្វើ​រឿង១!

  • 2021-02-16 06:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tracy Kiss គឺ​ជា​គ្រូ​បង្វឹក​​​សុខភាព​រាង​កាយ​​ម្នាក់​ ដែល​បាន​រៀបរាប់​ពី​​គន្លឹះ​ថែ​រក្សា​រាង​​យ៉ាង​ចម្លែក​សឹង​មិន​គួ​រ​ឲ្យ​ជឿ​​មួយ​ទៅ​កាន់​មនុស្សម្នា​រាល់​គ្នា។ ក្រៅ​​តែ​ពី​តម​សាច់ Tracy Kiss បាន​អះអាង​ថា ជា​ប្រចាំ​​នាង​តែង​ផឹក​ទឹក​កាម​​បុរសៗ​ក្នុង​ការ​ទទួល​​បាន​នូវ​សុខភាព​ល្អ​សមសួន​ដូច​សព្វ​​ថ្ងៃ។

Tracy Kiss បាន​យក​ទឹក​កាម​ទៅ​លាយ​ជាមួយ​ផ្លែ​ឈើ គ្រាប់​ពូជ​រុក្ខជាតិ ឬ​​ខ្ទិះ​ដូង ជា​ដើម ដើម្បី​ផលិត​ជា​ភេសជ្ជៈ​ដ៏​អស្ចារ្យ​ជំនួយ​ផ្នែក​សុខភាព។ បន្ថែម​ពី​នេះ Kiss បាន​និយាយ​ថា ការ​ផឹក​ភេសជ្ជៈ​ប្លែក​ពី​គេ​ឯង​នេះ​បាន​ជួយ​​​ផ្ដល់​កម្លាំង​កំហែង ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​រីករាយ និង​ជួយ​បញ្ចៀស​បញ្ហា​ជំងឺ​មួយ​ចំនួន​​បាន​ថែម​ទៀត​ផង​ ដូចជា ជំងឺ​ផ្ដាសាយ ជា​ដើម។

ពាក់ព័ន្ធ​នឹង​រឿង​ដែល​ថា​ទឹក​កាម​ដែល​នាង​ផឹក​បាន​មក​ពី​ណា​​នោះ ត្រូវ Kiss បកស្រាយ​ថា នាង​បាន​វា​មក​​ពី​មិត្តភក្ដិ។ យ៉ាង​ណា​មិញ នាង​បាន​បញ្ជាក់​​ច្បាស់​ថា នៅ​ពេល​ដែល​មិត្តភក្ដិ​​ប្រុសៗ​របស់​នាង​កំពុង​​ផលិត​ទឹកកាម​មក​ក្រៅ នាង​មិន​បាន​នៅ​ទីនោះ​ជាមួយ​គេ​ឡើយ ពោល​គឺ​មិត្តភក្ដិ​នាង​បាន​ខ្ចប់​​យក​ទៅ​ឲ្យ​នាង។

ពិសេស​ជាង​នេះ​ទៅ​ទៀត Kiss បាន​បន្ថែម​ថា ក្រៅ​តែ​ពី​ផឹក​ទឹកកាម នាង​ក៏​បាន​ប្រើ​វា​នៅ​លើ​មុខ​ដែរ ប្រៀប​បាន​ដូចជា​ការ​បិទ​ម៉ាស​មុខ​អ៊ីចឹង ដើម្បី​ជួយ​ផ្ដល់​សំណើម​ឲ្យ​​ស្បែក និង​កាត់​បន្ថយ​បញ្ហា​​​ឡើង​មុន ឬ​កន្ទួល​ក្រហម​នានា៕

ប្រភព៖ elitedaily ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;