មកស្គាល់ស្ពានដែលវែងជាងគេ និងប្លែកជាងគេនៅស្រុកខ្មែរ!
- 2021-02-16 07:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ស្ពានដែលវែងជាងគេ និងប្លែកជាងគេនៅស្រុកខ្មែរ!
ចន្លោះមិនឃើញ
ស្ពានអ្នកលឿង ឬហៅតាមឈ្មោះជាភាសាជប៉ុនថា ស្ពានត្សឹបាសា (Tsubassa) គឺជាស្ពានដ៏វែង និងប្លែកជាងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៥ ក្រោយបើកការដ្ឋានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១១។
ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា គឺជាស្ពានយោងដោយខ្សែកាប ដែលតភ្ជាប់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គ រវាងតំបន់អ្នកលឿងខាងលិច គឺស្រុកលើកដែក ខេត្តកណ្ដាល ទៅតំបន់អ្នកខាងកើត ក្នុងស្រុកពាមរ ខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។
ស្ពានអ្នកលឿង ជាស្ពានវែងជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែងជាង ២គីឡូម៉ែត្រ (២២១៥ម៉ែត្រ) និងទទឹងជិត ១៤ម៉ែត្រ (១៣,៥០ម៉ែត្រ)។ ស្ពាននេះមានកម្ពស់ជាង ៣៧ម៉ែត្រ ផុតពីផ្ទៃទឹកពេលរដូវវស្សា ដែលអាចឱ្យកប៉ាល់ធំៗ ឆ្លងកាត់ក្រោមស្ពានបាន។ បើសរុបទាំងផ្លូវឡើងទាំងសង្ខាង ស្ពានអ្នកលឿងនេះ មានប្រវែងជាង ៥គីឡូម៉ែត្រ (៥,៣១៥ម៉ែត្រ)។ ស្ពាននេះ អាចទ្រទម្ងន់ជាអតិបរមាបានប្រមាណ ២៥តោន។
ស្ពានត្សឹបាសា ត្រូវបានកសាងឡើងអស់ទឹកប្រាក់ប្រមាណ ១២៧លានដុល្លារ ក្នុងនោះ ៩០លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕