បើ​មាន​ហ្វេន​ Barca ​ក្នុង​ទីលាន​ដូច​សព្វ​ដង​ Mbappé ​សាកសម​នឹង​ទះ​ដៃ​អបអរ​

  • 2021-02-17 02:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​វ័យ ២២ ​ឆ្នាំ​ Kylian Mbappé ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ ៣ គ្រាប់​ម្នាក់​ឯង​ ក្នុង​ចំណោម​គ្រាប់​ឈ្នះ ១-៤ ​របស់​ PSG ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Barcelona ក្នុង​ជើង​ទី ១វគ្គ​១៦ក្រុម​ចុងក្រោយ​។ ​

​អតីត​ប្រធាន​ផ្នែក​កីឡា​របស់​សារព័ត៌មាន Daily Star ​បាន​លើក​ឡើង​ថា៖ "ទម្រង់​លេង​ដ៏​ល្អ​ និង​ល្បឿន​ដ៏​លឿន​​របស់ Mbappé ​សាកសម​នឹង​ទះ​ដៃ​អបអរ ប្រសិន​បើ​មាន​ហ្វេន​ Barca ​ក្នុង​ទីលាន​ដូច​សព្វ​ដង។"

Mbappé ជាប់ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​
​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​រូប​នេះ ​ជា​អ្នក​ចារ​កំណត់ត្រា​ឲ្យ​ក្រុម​ខ្លាំង​បារាំង​ទើប​នឹង​ស្គាល់​ពាក្យ​ថា​ឈ្នះ​លើក​ដំបូង​នៅ​ទឹក​ដី Camp Nou ។

បើ​មើល​តាម​ស្ថិតិ​ប៉ះ​គ្នា​ក្រុម​ទាំង​ពីរ​កន្លង​មក ១០ ប្រកួត​ចុងក្រោយ​បាន​បង្ហាញ​ថា ​ពោល​គឺ​ PSG ធ្លាប់​តែ​ស្មើ​នឹង​ចាញ់​។ ​នៅ​ជើង​​ទី ២ ​Barcelona ​និង​ត្រូវ​សងសឹក PSG ​វិញ​ម្ដង​នៅថ្ងៃទី១១ ​ខែ​មីនាម៉ោង៣ទាបភ្លឺ។

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

រូបតំណាង

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;