មានលក់នៅខ្មែរច្រើនខែ Honda ADV 150 ២០២១ នៅសល់តម្លៃប៉ុន្មានឥឡូវ?

  • 2021-02-17 03:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចេញលក់នៅខ្មែរជា​ច្រើន​ខែ Honda ADV 150 ស៊េរី​ឆ្នាំ ២០២១ ដំបូង​មាន​តម្លៃ​ក្បែរ ៥ពាន់​ដុល្លារ។ តម្លៃ​ថ្លៃ​ក៏​ពិត​មែន​តែ​ម៉ូតូអូតូបែបប្រភេទ Off-road មាន​ភាព​ពេញ​និយម​ច្រើន​នៅ​ខ្មែរ។

អាច​ថា​ជា​គូរប្រជែង​ជា​មួយ​Honda PCX 150 ដែល​ជា​ប្រភេទ​ម៉ូតូ​លេខអូតូ​ដូច​គ្នា តែបើ​និយាយ​ពី​រូប​រាង​វិញ​អាច​ថា Honda ADV រាង​កាច​ជាង​បន្តិច និង​មាន​លក្ខណៈ​ម៉ូតូ​បែបផ្សង​ព្រេង។

សម្រាប់​ Honda ADV ស៊េរីឆ្នាំ ២០២១ នេះ​មាន​លក់​នៅតាម​ហាង​ដំបូង​កាល​ពី​ខែវិច្ឆិកាតហូត​មក​ដល់​ពេល​នេះ នៅ​តាម​ហាង​នៅ​ភ្នំពេញ​កំពុង​មាន​ទីផ្សារ​លក់​ចេញ​ជា​ហូរហែ​ដែល​មាន​តម្លៃ​ប្រមាណជា ៤ ៤៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង) ។

ម៉ូតូHonda ADV ស៊េរីឆ្នាំ ២០២១ នេះមាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​នឹង​ Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;