ដំណឹងល្អ! ភ្នំពេញ នឹង​មាន​ស្ពាន​ឆ្លងកាត់ទន្លេបាសាក់​ថ្មីមួយទៀត

  • 2021-02-17 06:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹងស្ថាបនា​ស្ពាន​បេតុង​ថ្មីមួយខ្សែទៀត ឆ្លងកាត់​ទន្លេបាសាក់នៅតំបន់ច្បារអំពៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះចរាចរណ៍​នៅតំបន់នេះ។ នេះបើតាម​បង្ហោះ​នៅលើផេករដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១នេះ បន្ទាប់ពីលោក​ ឃួង ស្រេង​ អភិបាល​រាជធានីភ្នំពេញ បានចុះពិនិត្យ​ទីតាំង​ដាក់​ស្រឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅ មកកាន់កោះពេជ្រ។

គួរដឹងថា ការ​ដាក់ស្រឡាង និងគម្រោង​សង់ស្ពានខាងលើនេះ គឺដើម្បីសម្រួលលំហូរចរាចរណ៍ ខណៈដែលបច្ចុប្បន្ន​នៅច្បារ​អំពៅ មាន​ការកកស្ទះចរាចរណ៍ខ្លាំង​​ត្រង់ចំណុចស្ពានព្រះមុនីវង្ស៕

អត្ថបទថ្មី
;