Ronaldo អត់​បាន​ទាត់​ប៉េណាល់ទីកុំអី Juventus មិនចាញ់​ទេ​(​មាន​វីដេអូ)

  • 2021-02-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​ព័រទុយហ្គាល់​ ​FC Porto ​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ ២-១ ​Juventus ​នៅ​ជើង​ទី ១​វគ្គ​១៦​ក្រុម​ចុងក្រោយ​ យប់​មិញ​នេះ​។ ​

ទោះជា​គ្រប់​គ្រង​បាល់បាន​តិច​ជាង តែក្រុម Porto ​មាន​ឳកាស​​នាំ​មុខ​ ២គ្រាប់​​មុន​តាំងពី១នាទីបើកឆាកដល់​នាទី ៨២​ ទើប​កីឡាករ​វ័យ​ក្មេង Federico Chiesa របស់​Juventus អាច​​តាម​ស្មើ​វិញ ​និង​ឳកាស​មាស​ម្ដង​ដែរ​ក្នុង​ប្រអប់​បង្ក​ដោយ​ខ្សែការពារ​​ Porto ​ត្រូវ​នឹង​បាន​បាល់​ប៉េណាល់ទី​តាម​ស្មើ​ ​តែ​អាជ្ញាកណ្ដាល​សម្រេច​មិន​ឲ្យ​ទៅ​វិញ។

Ronaldo ទាមទារបាល់ប៉េណាល់ទីតាមស្មើ
​មិន​ត្រឹម​តែ​ចាញ់​ទេ ខ្សែការពារ Juventus ៣ នាក់​​កក់​កាត​លឿង ៣ ​សន្លឹក​រួច​ទៅ​ហើយ ពួក​គេ​អាច​នឹង​អវត្តមាន​នៅ​ជើង​ទី ២ ពេល​ទទួល​​ក្រុម Porto ​នៅ​អ៊ីតាលីនៅ​ថ្ងៃ​ទី ១០ ខែ​មិនា​ម៉ោង​៣​ទាបភ្លឺ៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;