ហួស​ចិត្ត! កីឡាករ​Juventus​ ​លេង​បិទ​តែ​គ្នា​ឯង​ដល់​ទៅ២ដង យប់​មិញ​(មាន​វីដេអូ)​

  • 2021-02-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ការ​ប្រកួត​រវាង ក្រុម​ខ្លាំង​ព័រទុយហ្គាល់​ ​FC Porto ​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ ២-១ ​Juventus បាន​បញ្ចប់​ទៅ​យប់​មិញ​នេះ។ ​ក្នុង​ការ​ប្រកួត​នោះ ខ្សែការពារJuventus ៣ នាក់​​កក់​កាត​លឿង ៣ ​សន្លឹក​។

រឿងដែល​ហួស​ចិត្ត​នោះ​មាន​ដល់​ទៅ២ ដង​ដែល​កីឡាករ Juventus ​លេង​បិទ​តែ​គ្នា​ឯង​។ លើកទី​១ ខ្សែ​បម្រើ​ការពារ​ Adrien Rabiot ទៅ​រុញ​ខ្សែ​ប្រយុទ្ធ Dejan Kulusevski និង​ម្ដង​ទៀត​ខ្សែការពារ​ ​Alex Sandro ​ទៅ​ពាំង Cristiano Ronaldo កំពុង​អូស​បាល់​​ធ្វើ​ឲ្យ​ខក​ដំណើរ​រក​គ្រាប់​បាល់។

យ៉ាងណាមិញ​​ក្រុម​ Juventus ​នឹង​​ត្រូវ​ទទួល​​ក្រុម Porto ​នៅ​អ៊ីតាលី​វិញ​នៅ​ថ្ងៃ​ទី ១២ ខែ​មិនា​ម៉ោង​៣​ទាប​ភ្លឺ។

Rabiot ទៅ​រុញ​ខ្សែ​ប្រយុទ្ធ Dejan
Alex Sandro ​ទៅ​ពាំង Cristiano Ronaldo

​ទស្សនា​វីដេអូខាងក្រោម៖

Rabiot ទៅ​រុញ​ខ្សែ​ប្រយុទ្ធ Dejan នៅនាទី ១:៤៥ ក្នុង​វីដេអូ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;