តម្លៃ​ទីផ្សារ Haaland ​ចេញ​មក​ហើយ​​បើ​ធៀប​គ្នា​ក្រោម​ Mbappé ឆ្ងាយ​ណាស់!

  • 2021-02-19 04:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​មាន​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​មួយ​បាន​បង្ហើប​ថា​ ​តម្លៃ​ខ្លួន​លើ​ទីផ្សារ​របស់ Erling Haaland ប្រមាណ​ជា ៧៥ លាន​អឺរ៉ូ ​រួម​នឹង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​នៅ​ពេល​នេះ តែ​ក្លឹប Dortmund ប្រហែល​ជា​នឹង​លក់​រូប​គេ​ដល់​ទីផ្សារ​ដោះដូរ ​រដូវកាល​ក្រោយ​ ២០២២ ឯណោះ។

Haaland ជាប់ជា MOTM ពេលប៉ះ Sevilla
​ចំណែក​ឯ​​ក្លឹប​បាល់ទាត់ PSG ​បាន​ដាក់​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​ Kylian Mbappe ​ជា​ផ្លូវ​ការ​គឺ​ចំនួន​២០០​លាន​អឺរ៉ូ ​ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន​ទាល់​តែ​ហ៊ាន​ដល់​តម្លៃ​នេះ​។ តែ​យ៉ាង​ណា​មិញ PSG ​បាន​បន្ត​កុងត្រា​ថែម៤ឆ្នាំ​ទៀត​ជាមួយ Mbappe ​រួច​រាល់​ហើយ​។

​រដូវកាល​ ២០២០-២០២១​ Haaland ចូល​​លេង ២៤ ប្រកួត​ឲ្យ Dortmund ស៊ុត​ចូល ២៤ គ្រាប់​ ​រី Mbappe កំពុង​ឈរ​ជា Top Scorer ឲ្យ PSG ដោយ​ចូលលេង ២៩ ដងស៊ុត​ចូល ២២ គ្រាប់​។ ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​ទាំង​ពីរ​​ រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​រៀងៗ​ខ្លួន​​មិន​ដែល​ដាច់​ ​​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ ​តែ​បែរ​ជា​ តម្លៃ​ខ្លួន​ហាក់​ខុស​គ្នា​ឆ្ងាយ​​ទៅ​វិញ​៕

Haaland ជាប់ជា MOTM ពេលប៉ះ Barcelona

ប្រភព៖ standard ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;