ឥណ្ឌា បានត្រឹមឆ្លើយតបវិញបែបនេះ ក្រោយកម្ពុជាស្នើទិញវ៉ាក់សាំង ៥លានដូស
- 2021-02-19 04:41:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា បានត្រឹមឆ្លើយតបវិញបែបនេះ ក្រោយកម្ពុជាស្នើទិញវ៉ាក់សាំង ៥លានដូស
ចន្លោះមិនឃើញ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៅរដ្ឋមន្រ្តីការបរទេសឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងកូវីដ១៩ចំនួន ៥លានដូសបន្ថែមទៀត បន្ទាប់ពីឥណ្ឌាប្រកាសផ្តល់ ១០ម៉ឺនដូសឱ្យកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីជំនួបសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ជាការឆ្លើយតប លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបទេសឥណ្ឌា បានបញ្ជាក់ថា ចំពោះសំណើទិញវ៉ាក់សាំង ៥លានដូសរបស់កម្ពុជានេះ គឺលោកនឹងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជា ឱ្យទទួលបានវ៉ាក់សាំង៕