ស្ថានភាព​ចុងក្រោយ​របស់​បាតុករស្រីវ័យក្មេង​​ដែលត្រូវប៉ូលិលមីយ៉ាន់ម៉ាបាញ់​ចំសប្តាហ៍មុន

  • 2021-02-19 07:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាតុករ​មីយ៉ាន់ម៉ាស្រីអាយុ ២០ឆ្នាំ ឈ្មោះ​ Mya Thwate Thwate Khaing ដែល​ត្រូវបាន​ប៉ូលិស​មីយ៉ាន់ម៉ា បាញ់​ចំ​ក្នុងអំឡុងការតវ៉ា​ប្រឆាំង​រដ្ឋាភិបាលយោធា កាលពី​សប្តាហ៍មុន បាន​បាត់​បង់​ជីវិតហើយ។

បងប្រុស​របស់នាង បាន​និយាយថា៖ «ខ្ញុំមានអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង ហើយ​គ្មានអ្វីនឹងថ្លែងនោះទេ។ យើងទទួលបាន​ការបញ្ជាក់​ផ្លូវការពីគ្រូពេទ្យ​ថា នាងបានស្លាប់​នៅម៉ោង ១១ព្រឹក (ថ្ងៃទី១៩កុម្ភៈនេះ)»។

Mya Thwate Thwate Khaing ដែលជាបុគ្គលិកហាងម្នាក់​ បាន​ចូលរួមធ្វើបាតុកម្មនៅក្រុងណៃពិដោ កាលពី​ថ្ងៃទី៩កុម្ភៈ។ នាងស្លាប់​ដោយប៉ូលិស​បាញ់​គ្រាប់ពិតត្រូវ ហើយនេះ​គឺ​ជាករណីស្លាប់​ទីមួយ​ ក្នុងបាតុកម្ម ក្រោយយោធាធ្វើរដ្ឋប្រហារទម្លាក់​រដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ២០២១៕

ប្រភព៖ theguardian

អត្ថបទថ្មី
;