ដឹងហើយតម្លៃដែលឥណ្ឌូណេស៊ី ផាកពិន័យអ្នកអត់ព្រមចាក់វ៉ាក់សាំងកូវីដ!
- 2021-02-22 06:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងហើយតម្លៃដែលឥណ្ឌូណេស៊ី ផាកពិន័យអ្នកអត់ព្រមចាក់វ៉ាក់សាំងកូវីដ!
ចន្លោះមិនឃើញ
អាជ្ញាធរក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានព្រមានផាកពិន័យប្រជាជនដែលមិនព្រមចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងទឹកប្រាក់ ៥លានរូព្យ៉ា (ឬ៤៥០ដុល្លារ)។
លោក Ahmad Riza Patria អភិបាលរងក្រុងហ្សាកាតា បានបញ្ជាក់ថា អាជ្ញាធរក្រុងគ្រាន់តែគោរពតាមច្បាប់ ហើយការដាក់ទណ្ឌកម្មនេះ គឺជាជម្រើសចុងក្រោយ។
លោកថា៖ «ប្រសិនបើអ្នកជំទាស់មិនចាក់វ៉ាក់សាំង គឺមានវិធានការពីរ ដោយទីមួយ រដ្ឋមិនផ្តល់ជំនួយសង្គមឱ្យ និងការផាកពិន័យជាទឹកប្រាក់»។
ឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន Sinovac កាលពីខែមករា ហើយគិតមកត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រទេសនេះបានចាក់វ៉ាក់សាំងប្រមាណជាង ១,៩លានដូសហើយ។
ឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ១៩សរុបជាង ១,២៧លាននាក់ ក្នុងនោះស្លាប់ ជាង ៣,៤ម៉ឺននាក់ និងជាសះស្បើយជាង ១,០៨លាននាក់៕