​ទីក្រុង​ធំ​នៅឥណ្ឌូនេស៊ី​ ភ្លៀង​ខ្លាំង​លិច​មាន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​ច្រើន​ពាន់នាក់!

  • 2021-02-22 07:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី កំពុងរងការវាយប្រហារដោយទឹកជំនន់មូសុងបង្ខំឱ្យប្រជាជនជាង ១ ០០០ នាក់ភៀសខ្លួនចេញទៅរកទីទួលសុវត្តិភាពជាបន្ទាន់។

ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅផ្នែកជាច្រើននៃរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ខំឱ្យប្រជាជនជាង ១០០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃសៅរ៍ដោយទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបានព្រមានថាលក្ខខណ្ឌនានាត្រូវបានកំណត់ ខណះអាកាសធាតុអាក្រក់ខ្លាំងរួមទាំងភ្លៀងធ្លាក់ខ្លាំងផ្គររន្ទះនិងខ្យល់បក់ខ្លាំងដែលរំពឹងថានឹងបន្តនៅសប្តាហ៍ក្រោយទៀត។

ទឹកជំនន់បានកើតឡើងចំពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងដោះស្រាយជាមួយនឹងវិបត្តជម្ងឺរាតត្បាតកូវីត១៩ ធ្វើឲ្យចំនួនអ្នកស្លាប់និងបាត់បង់ជីវិតច្រើនបំផុតក៏ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បើយោងតាមការចេញផ្សាយដោយសារព៍ត័មានAljazeeraចុះផ្សាយនាថ្ងៃទី ២២ ខែ កម្ភះ ឆ្នាំ២០២១ ។

ប្រជាជននៅហ្សាកាតាចំនួន ១៣៨០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ភាគខាងត្បូងនិងខាងកើតនៃទីក្រុងនេះ ក្នុងចំនោមប្រជាជនសរុបចំនួន ១០ លាននាក់បន្ទាប់ពីទឹកជំនន់បានឡើងដល់កម្ពស់ ១,៨ ម៉ែត្រនៅក្នុងតំបន់មួយចំនួននៅប្រទេសនេះ។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី (BMKG) បាននិយាយថា ទីក្រុងហ្សាការតានឹងមានការប្រុងប្រយ័ត្នសម្រាប់រយៈពេល ៤ ថ្ងៃទៀតដោយមានទិន្នន័យពីទីភ្នាក់ងារឧតុនិយមបង្ហាញពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយជាមួយតំបន់ Pasar Minggu នៅភាគខាងត្បូងទីក្រុង Jakarta ដែលមានភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃសុក្រ ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;