ស៊ី ជិនពីង ​ហៅចិនថាជា «មហាអំណាចអវកាស» ពេល​ទៅមើលថ្ម​ មកពីព្រះចន្ទ (វីដេអូ)

  • 2021-02-23 07:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១ បានធ្វើ​ទស្សនកិច្ច​នៅ​វិមាន​ប្រជាជន ក្នុងក្រុងប៉េកាំង ដែលដាក់​បង្ហាញ​នូវថ្ម និងដីភពយកមកពីភពព្រះចន្ទ ក្នុងបេសកកម្ម Chang’e 5។

លោក ស៊ី ជិនពីង បានហៅ​ភាព​ជោគជ័យ​នៃបេសកកម្ម​នេះគឺជាព្រឹត្តិការណ៍​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍប្រទេស ក្នុងនាម​ជាមហាអំណាច​អវកាស។

លោកប្រធានាធិបតី បាន​លើកទឹកចិត្ត និងជំរុញ​ដល់​អ្នកវិទ្យាសាស្រ្ត​ចិន ឱ្យប្រឹងប្រែងបន្ថែមទៀត​ក្នុងវិស័យ​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាស ព្រមទាំងពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមចំណែក​កាន់តែច្រើន​សម្រាប់​មនុស្សជាតិ។ បើតាម​លោក ស៊ី ជិនពីង ចិននឹង​បន្ត​កំណត់ត្រា​ថ្មីៗ​ជាមួយបេសកកម្ម​នៅទីអវកាស​ម្តងមួយជំហាន។

សូមរំលឹកថា កាលពីខែធ្នូ ឆ្នាំ​២០២០កន្លងទៅនេះ បេសកកម្ម Chang’e 5 បាន​នាំយកនូវថ្មី និងដីភពព្រះចន្ទ ទម្ងន់​ ១៧៣១ក្រាម មកកាន់ផែនដី ដែលនេះ​គឺជាលើកដំបូង​ក្នុងរយៈពេល៤៤ឆ្នាំ ដែលគំរូភពព្រះចន្ទ​ត្រូវបាន​យកមកផែនដី៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Chinadaily

អត្ថបទថ្មី
;