បើស្ពានជ្រោយចង្វារទីមួយមិនជួសជុល ប្រហែលអត់មានស្ពានដែកមួយនេះទេ!
- 2021-02-23 07:53:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្ពានជ្រោយចង្វារទីមួយមិនជួសជុល ប្រហែលអត់មានស្ពានដែកមួយនេះទេ!
ចន្លោះមិនឃើញ
ស្ពានដែកបាឡេត្រូវបានសាងសង់ឡើងដើម្បីរំដោះចរាចរណ៍ ក្នុងអំឡុងពេលស្ពានជ្រោយចង្វារទីមួយ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន កំពុងជួសជុល។
ស្ពានដែកឆ្លងកាត់ទន្លេសាបដែលតភ្ជាប់ពីឬស្សីកែវ ទៅកាន់តំបន់ជ្រោយចង្វារនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ ដោយក្រុមហ៊ុន OCIC ក្រោមទុនវិនិយោគជាង ១០លានដុល្លារ។
ស្ពាននេះ មានប្រវែងសរុប ៦៥៥ម៉ែត្រ ក្នុងនោះតួស្ពានប្រវែង ៥០៥ម៉ែត្រ គល់ស្ពានសងខាងប្រវែង ១៥០ម៉ែត្រ ទទឹងស្ពាន ១២ម៉ែត្រ។ បើគិតប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន គឺមានប្រវែងសរុប ៩៧៥ម៉ែត្រ។
វាជាស្ពានចរាចរណ៍ទ្វេរទិស សម្រាប់រថយន្ត ១គន្លងទៅ ១គន្លងមក និងម៉ូតូ ១គន្លងទៅ ១គន្លងមក ដែលល្បឿនកំណត់ ២៥គីឡូម៉ែត្រក្នុង១ម៉ោង និងមិនអនុញ្ញាតឱ្យអ្នកថ្មើរជើងដើរឆ្លងកាត់ឡើយ៕